នាព្រឹកថ្ងៃទី ២៩ ខែសីហា អញ្ជើញថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល ខ្សែ ៣ តភ្ជាប់ពីទីក្រុង Quang Trach (ខេត្ត Quang Binh) ទៅកាន់ Pho Noi (ខេត្ត Hung Yen) នៅទីតាំងបើកកម្មវិធីសម្ពោធ នៅខេត្ត Hung Yen នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានកោតសរសើរចំពោះស្មារតី និងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម អគ្គក្រុមហ៊ុនបញ្ជូនអគ្គិសនីជាតិ និងបុគ្គលិក វិស្វករ និងពលករនៃអង្គភាពអគ្គិសនីនៅគ្រប់ផ្នែកទាំងអស់នៃប្រទេសជាតិបាន ខិតខំប្រឹងប្រែង ស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្តដើម្បីបង្ហើយគម្រោងតាមកាលកំណត់។
នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការ បណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល ខ្សែ ៣ (រូបថត៖ Duong Giang/TTXVN
|
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុលខ្សែ ៣ គឺជាព្រឹត្តិការមួយក្នុងការអនុវត្តរាល់គម្រោងសំខាន់ៗរបស់ប្រទេសជាតិនាពេលខាងមុខ៖ “គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ខ្សែ ៣ Quang Trach - Pho Noi ដែលត្រូវបានដាក់ឱ្យដំណើរការគឺមានអត្ថន័យសំខាន់ជាពិសេសក្នុងទិដ្ឋភាពជាច្រើន ទាំងសេដ្ឋកិច្ច នយោបាយ និងសង្គម។ នោះគឺជាការរួមចំណែកក្នុងការធានាសន្តិសុខថាមពលជាតិ ជំនះការខ្វះខាតអគ្គិសនីនៅភាគខាងជើង ដោយបន្ថែមថាមពលអគ្គិសនីប្រហែល ៣០ពាន់លានគីឡូវ៉ាត់/ក្នុងមួយឆ្នាំៗ។ គម្រោងនេះបង្កប់នូវអត្ថន័យនៃជំនឿនិងកម្លាំងនៃមហាសាមគ្គីភាព ការខិតខំប្រឹងប្រែងរួមគ្នា ការឯកភាព និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល”។
លោកនាយករដ្ឋមន្ត្រីបានស្នើថា ពីការអនុវត្តជាក់ស្តែងនៃគម្រោងនេះ វិស័យនិងថ្នាក់នានា ត្រូវបំពេញបន្ថែមបទពិសោធន៍ដ៏មានតម្លៃ ដើម្បីអនុវត្តក្នុងគម្រោងសំខាន់ៗរបស់ប្រទេសជាតិនាពេលខាងមុខ៕