គិតត្រឹមយប់ថ្ងៃទី១៨ សីហា៖ វៀតណាមមានករណីវិជ្ជមានកូវីដ ១៩ ចំនួន៨៨០០នាក់និងអ្នកជម្ងឺជាសះស្បើយជាង៣៧០០នាក់បន្ថែមទៀត

Chia sẻ
(VOVWORLD) - ក្នុងនោះទីក្រុងហូជីមិញមាន៣៧៣១នាក់ ខេត្ត Binh Duong មាន២៥១៣នាក់ និងទីក្រុងហាណូយមាន៤៦នាក់។
គិតត្រឹមយប់ថ្ងៃទី១៨ សីហា៖ វៀតណាមមានករណីវិជ្ជមានកូវីដ ១៩ ចំនួន៨៨០០នាក់និងអ្នកជម្ងឺជាសះស្បើយជាង៣៧០០នាក់បន្ថែមទៀត - ảnh 1បង្កើនការគ្រប់គ្រងជម្ងឺកូវីដ ១៩ ក្នុងសហគមន៍។ (រូបថត៖ VNA)

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់ពីម៉ោង៦ថ្ងៃទី១៧ដល់ម៉ោង១៨ថ្ងៃទី១៨ ខែសីហា វៀតណាមមានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៨៨០០នាក់បន្ថែមទៀត ក្នុងនោះទីក្រុងហូជីមិញមាន ៣៧៣១នាក់ ខេត្ត Binh Duong មាន២៥១៣នាក់ និងទីក្រុងហាណូយមាន៤៦នាក់។ ក្នុងថ្ងៃនេះដែរ អ្នកជម្ងឺត្រូវបានប្រកាសជាសះស្បើយមានចំនួន៣៧៥១នាក់ផងដែរ។ ដូច្នេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួនករណីវិជ្ជមានក្នុងស្រុកបានថយចុះ ៨០៧ ករណី។

ក្នុងអំឡុងពេលផ្ទុះរាលដាលនៃរលកកូវីដ ១៩ លើកទី៤ ចាប់តាំងពីថ្ងៃទី២៧ មេសា ឆ្នាំ២០២១ កន្លងមកនេះ ប្រទេសវៀតណាមបានរកឃើញករណីឆ្លងក្នុងស្រុកសរុបចំនួន២៩៨.៦០៤ នាក់ ក្នុងនោះអ្នកជម្ងឺចំនួន១០៨.៥៣៤នាក់បានជាសះស្បើយ។

នាបច្ចុប្បន្ន មានខេត្តក្រុងចំនួន៦/៦២ បានឆ្លងកាត់រយៈពេល១៤ថ្ងៃជាប់ៗគ្នាហើយដោយមិនរកឃើញករណីឆ្លងក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ