គណៈប្រតិភូជនរួមជាតិភាគតិចខេត្ត Son La មកទស្សនានៅរដ្ឋធានីហាណូយ

Chia sẻ
នារសៀលថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយ
អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បាន
ទទួលជួបសន្ទនាជាមួយគណៈប្រតិភូដំណាងរបស់
ជនរួមជាតិភាគតិចខេត្ត Son La ភាគខាងជើងវៀតណាម
ក្នុងឱកាសគណៈប្រតិភូបានមកទស្សនានៅរដ្ឋធានីហាណូយ។
នារសៀលថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូដំណាងរបស់ជនរួមជាតិភាគតិចខេត្ត Son La ភាគខាង
ជើងវៀតណាម ក្នុងឱកាសគណៈប្រតិភូបានមកទស្សនានៅរដ្ឋធានី ហាណូយ។
អនុប្រធានរដ្ឋសភា Uong Chu Luu បានកោតលរសើការអនុវត្ត បណ្ដាគោលនយោបាយ
សុខុមាលភាពសង្គម ជាពិសេសគឺគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅខេត្ត។ អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ បក្ស រដ្ឋ ជានិច្ចកាល
យកចិត្តទុកដាក់ដល់តំបន់ព្រៃភ្នំឆ្ងាយដាច់ ស្រយាល តំបន់មានជនរួមជាតិភាគតិច
ក្នុងនោះមានខេត្ត Son La ផងតាមរយៈបណ្ដាកម្មវិធីគោលដៅសេដ្ឋកិច្ចសង្គមនិងវប្បធម៌ រួមចំណែកធូស្រាលការលំបាកសំរាប់បងប្អូនជនរួមជាតិភាគតិច។ អនុប្រធានរដ្ឋសភា
មានគោលបំណងថា៖ បណ្ដា តំណាងបន្តពង្រីកប្រពៃណីបដិវត្ត អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកកសាង
មាតុប្រទេស ឲ្យកាន់តែសម្បូរុងរឿង៕

គណៈប្រតិភូជនរួមជាតិភាគតិចខេត្ត Son La មកទស្សនានៅរដ្ឋធានីហាណូយ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនរួមជាតិភាគតិចខេត្ត Son La ភាគខាងជើងវៀតណាម (Image: TTXVN)

ប្រតិកម្មទៅវិញ