គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ត្រូវតែជាសមូហភាពសាមគ្គី ស្អាតស្អំនិងរឹងមាំ

Chia sẻ

(VOVWORLD) -  បន្ទាប់ពីរយៈពេល ៤ ថ្ងៃធ្វើការជាបន្ទាន់ និងមានទំនួលខុសត្រូវខ្ពស់ សន្និបាតទលើកទី ១២ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបញ្ចប់កម្មវិធីទាំងមូល ហើយបានបិទបញ្ចប់នៅពេលរសៀលថ្ងៃទី ១៤ ខែឧសភា។

គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ត្រូវតែជាសមូហភាពសាមគ្គី ស្អាតស្អំនិងរឹងមាំ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាតមជ្ឈិមលើកទី ១២ នីតិកាលទី ១២ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីបិទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញសង្ខេបនូវលទ្ធផលសំខាន់ៗ នៃសន្និ បាត និងបានសង្កត់ធ្ងន់លើបញ្ហាមួយចំនួន ដើម្បីឯកភាពដឹកនាំការអនុវត្ត។ ទាក់ទងនឹងតម្រូវការកសាងគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ស្ថានភាពពិភព លោកនិងក្នុងតំបន់ត្រូវបានព្យាករ ណ៍ថានឹងបន្តមានការវិវឌ្ឍន៍ យ៉ាងឆាប់រហ័សផង ស្មុគស្មាញផងនិងមិនអាចព្យាករណ៍បានឡើយ ពោលគឺ មានទាំងលក្ខណៈអំណោយផលនិងបញ្ហាប្រឈម។ ហេតុដូច្នេះ បានដាក់ចេញនូវបញ្ហាថ្មីៗ និងតម្រូវ ការថ្មីជាច្រើន សម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិ និងការពារឯករាជ្យភាព  អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចំពោះមុខស្ថានការណ៍នេះ ជាងពេលណាៗទាំងអស់ ត្រូវតែមានភាពរឹងមាំពិតប្រាកដ ប្រកាន់ខ្ជាប់នូវលក្ខណៈបដិវត្ត និងវិទ្យាសាស្ត្រ ហើយភ្ជាប់ទាំងសាច់ ទាំងឈាមជាមួយប្រជាជននិងត្រូវបានប្រជាជនជឿទុកចិត្តជានិច្ច។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិម នីតិកាលទី១៣  ត្រូវតែជាក្រុមសាមគ្គីភាព ស្អាតស្អំ ខ្លាំងមាំមួន និងមានប្ញទ្ធានុភាពនយោបាយរឹងមាំ ចរិតសីលធម៌សុទ្ធសាធផងដែរ”

យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ពីដើមឆ្នាំរហូតមកដល់ពេលនេះ ជំងឺរាត ត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច សង្គម ដោយបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសនានាជុំវិញពិភពលោក ក្នុងនោះមានវៀតណាមផង។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្នើឲ្យសមាជិកមជ្ឈិមបក្ស បង្កើនស្មារតីទទួលខុសត្រូវបន្ថែមទៀតចំពោះបក្ស ចំពោះប្រជាជននិងចំពោះប្រទេសជាតិ។ ជាពិសេសចូលរួមដោយម្ចាស់ការនិងសកម្មក្នុងការរៀបចំនិងដឹកនាំយ៉ាងល្អនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅរកមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ