|
ណែនាំវិជ្ជាជីវឲ្យយុវជនជាជនជាតិភាគតិច
(រូបថតៈ Bao Ha Giang) |
(VOVworld)-នាថ្ងៃទី៣មិនា នៅទីក្រុងហាណូយ ភាគខាងជើងវៀតណាម គណៈ
កម្មាធិការជនជាតិ និងអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាម បានរៀប
ចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការបង្កើនសិទ្ធិរបស់
ជនជាតិភាគតិចនៅវៀតណាមក្នុងដំណាក់កាល២០១៥-២០១៧។ កិច្ចព្រម
ព្រៀងនេះ មានសុពលភាពក្នុងរយៈពេល២ឆ្នាំកន្លះ ចាប់ពីខែមិនា២០១៥និង
បញ្ចប់នាថ្ងៃទី៣០កញ្ញាឆ្នាំ២០១៧។ យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ
បានសន្យាសហប្រតិបត្តិការនិងពង្រីកវិស័យមួយចំនួន ក្នុងនោះមានការបង្កើន
សិទ្ធិរបស់កុមារជនជាតិភាគតិចដែលបានរៀនជាភាសារបស់ខ្លួន។ ថ្លែងមតិ
ក្នុងពិធីនេះ លោក Hoang Xuan Luong អនុប្រធានគណៈកម្មាធិការជនជាតិ បាន
សង្កត់ធ្ងន់ថា៖
“យើងខ្ញុំសង្ឃឹមថាអង្គការActionAid អន្តរជាតិ បន្តការយកចិត្តទុកជួយ
ឧបត្ថម្ភជាចំណាយ បទពិសោធន៍អន្តរជាតិ ដើម្បីយើងខ្ញុំអាចពង្រីករូបសណ្ឋាន
ជួយឧបត្ថម្ភ ជនរួមជាតិជាជនជាតិភាគតិច រួចផុតពីភាពក្រីក្រដោយចីរភាព”៕