|
កូឡុំប៊ីចាប់ផ្តើមដំណើរការរំសាយសព្វាវុធ FARC (VNA) |
(VOVworld) – នាថ្ងៃទី ១ មិនា បណ្ដាសមាជិកនៃកំលាំងប្រដាប់អាវុធបដិវត្តន៍
កូឡុំប៊ី (FARC) បានចាប់ផ្តើមដំណើរការរំសាយសព្វាវុធតាមកិច្ចព្រមព្រៀង
សន្តិភាពប្រវត្តិសាស្ត្រដែលបើកចេញដំណាក់កាលអន្តរកាលទៅលើគណៈបក្ស
នយោបាយក្រោយរយៈពេលជាង ៥០ ឆ្នាំសង្គ្រាម។ ប្រធានាធិបតីកូឡុំប៊ី លោក
Juan Manuel Santos អ្នកដណ្តើមបានរង្វាន់សន្តិភាព Nobel ឆ្នាំ ២០១៦ ដែល
ជាអ្នកខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនបញ្ចប់ជំលោះពោលខាង
លើ បានហៅការរំសាយសព្វាវុធរបស់ FARC នេះគឺជាព័ត៌មានប្រវត្តិសាស្ត្រ
ចំពោះប្រជាពលរដ្ឋកូឡុំប៊ី។ ក្នុងពេលនោះ ប្រធាន FARC លោក Rodrigo Londono
បានចាត់ទុកថា៖ សមាជិក FARC ទាំងអស់សុទ្ធតែមានគោលបំណង ដំណើរ
ការអន្តរកាលនេះប្រព្រឹត្តទៅ។ ក្នុងសេចក្តីប្រកាសមុននេះ FARC បានសង្កត់
ធ្ងន់នឹងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិ បាលស្តីពី
ការរំសាយសព្វវុធក្រោមការឃ្លាំមើលរបស់ អ.ស.ប.។ FARC ក៏បាន អំពាវនាវ
ឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពខាងអយុជីវិតនិងគតិយុត្តិសំរាប់ FARC បន្ទាប់
ពីរំសាយសព្វាវុធជាពិសេសគឺអ្នកទទួលបានសិទ្ធិលើកលែងទោស៕