ការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង៖ ក្រុមប្រឹក្សាអ.ស.បរៀបចំកិច្ចប្រជុំបន្ទាន់

Chia sẻ
(VOVWORLD) - បន្ទាប់ពីករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នាព្រឹកថ្ងៃទី១៥ កញ្ញានោះ មជ្ឈដ្ឋានអ្នកការទូតឲ្យដឹងថា ក្រុមប្រឹក្សាអ.ស.បនឹង រៀបចំកិច្ចប្រជុំបន្ទាន់តាមសំណើរបស់អាមេរិកនិងជប៉ុន។
ការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង៖ ក្រុមប្រឹក្សាអ.ស.បរៀបចំកិច្ចប្រជុំបន្ទាន់ - ảnh 1 ការបាញ់កាំជ្រួចមីស៊ីលក្នុងសមយុទ្ធយោធារបស់កូរ៉េខាងជើង (រូបថត៖ Yonhap/TTXVN)

(VOVworld) - បន្ទាប់ពីករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នាព្រឹកថ្ងៃទី១៥ កញ្ញានោះ មជ្ឈដ្ឋានអ្នកការទូតឲ្យដឹងថា ក្រុមប្រឹក្សាអ.ស.បនឹង រៀបចំកិច្ចប្រជុំបន្ទាន់តាមសំណើរបស់អាមេរិកនិងជប៉ុន។ កិច្ចប្រជុំនេះគ្រោងនឹង ប្រព្រឹត្តទៅនាវេលាម៉ោង៧យប់នាថ្ងៃដដែលតាមម៉ោង GMT។

        រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono ចាត់ទុកថា កាំជ្រួចដែលកូរ៉េ ខាងជើងបាញ់សាក ល្បងនាព្រឹកថ្ងៃទី១៥ កញ្ញា អាចជាកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM)។ រដ្ឋាភិបាលជប៉ុនបានប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះករណីបាញ់សាក ល្បងកាំជ្រួចពោលខាងលើរបស់កូរ៉េខាងជើង។ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull ក៏បានថ្កោលទោសការបាញ់សាកល្បងកាំជ្រួចនាពេលថ្មីបំផុត របស់កូរ៉េខាងជើងឆ្លងដែនអាកាសជប៉ុន ហើយចាត់ទុកថា នេះជាសញ្ញាមួយ ដែលបង្ហាញការខកចិត្តរបស់ព្យុងយ៉ាងក្រោយពីអ.ស.បបង្កើនបទដាក់ទណ្ឌ កម្ម៕

ប្រតិកម្មទៅវិញ