ការវាយប្រហារនៅនីហ្សេរីយ៉ាបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួសនិងស្លាប់

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីនីហ្សេរីយ៉ា លោក Brigi Rafini បានឲ្យដឹងថាមានមនុស្សចំនួន ១០០ នាក់ត្រូវបានស្លាប់នៅក្នុងករណីវាយប្រហារមុននោះមួយថ្ងៃ ដោយសំដៅទៅលើភូមិចំនួន ២ នៅភាគខាងលិចនៃប្រទេសនេះ។ នេះត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏បង្ហូរឈាមបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះនៃប្រទេសអាហ្វ្រិក។ 
ការវាយប្រហារនៅនីហ្សេរីយ៉ាបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួសនិងស្លាប់ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖  Shining Bangladesh)

នាថ្ងៃទី ៣ ខែមករា នាយករដ្ឋមន្រ្តីនីហ្សេរីយ៉ា លោក Brigi Rafini បានឲ្យដឹងថាមានមនុស្សចំនួន ១០០ នាក់ត្រូវបានស្លាប់នៅក្នុងករណីវាយប្រហារមុននោះមួយថ្ងៃ ដោយសំដៅទៅលើភូមិចំនួន ២ នៅភាគខាងលិចនៃប្រទេសនេះ។ នេះត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏បង្ហូរឈាមបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះនៃប្រទេសអាហ្វ្រិក។

ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី Brigi Rafini មិនទាន់បង្ហើបពីអត្តសញ្ញាណជាក់ស្តែងនៃជនដៃដល់ ដែលបានធ្វើការវាយប្រហារនោះនៅឡើយទេ។ គួរបញ្ជាក់ថាការវាយប្រហារដែលត្រូវបានគេសង្ស័យថាធ្វើឡើងដោយក្រុមខ្មាំងកាំភ្លើងឥស្លាមនៅក្នុងភូមិចំនួនពីរគឺ Tchombangou និង Zaroumdareye ។ នាពេលកន្លងមកនេះ នីហ្សេរីយ៉ាត្រូវបានទទួលរងការវាយប្រហារដោយក្រុមខ្មាំន់គាំភ្លើងដែលមានទំនាក់ទំនងជាមួយនឹងអង្គការភេរវកម្ម  អាល់កៃដា (Al Qeada) និងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)N ក្នុងតំបន់ក្បែរព្រំដែនជាមួយម៉ាលីនិង Burkina Faso ៕

ប្រតិកម្មទៅវិញ