ការរំសាយអាវុធនុយក្លេអ៊ែរ នឹងក្លាយជាចំណុចស្នូលនៃគោលនយោបាយថ្មីរបស់អាមេរិកចំពោះស.ប.ប កូរ៉េ

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានឲ្យដឹងថាការរំសាយអាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ នឹងក្លាយជាចំណុចស្នូលនៃគោលនយោបាយថ្មីរបស់ក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុង យ៉ាង ព្រមទាំងក្រើនរំលឹកថានាពេលឆាប់ៗនេះ សហរដ្ឋអាមេរិកនឹងបង្ហើយ ការពិនិត្យឡើងវិញនូវរាល់គោលនយោបាយទាំងអស់ផងដែរ។
ការរំសាយអាវុធនុយក្លេអ៊ែរ នឹងក្លាយជាចំណុចស្នូលនៃគោលនយោបាយថ្មីរបស់អាមេរិកចំពោះស.ប.ប កូរ៉េ - ảnh 1នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price (រូបថត៖ Reuters)

អញ្ជើញថ្លែងកាលពីថ្ងៃទី ១ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានឲ្យដឹងថាការរំសាយអាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ នឹងក្លាយជាចំណុចស្នូលនៃគោលនយោបាយថ្មីរបស់ក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុង យ៉ាង ព្រមទាំងក្រើនរំលឹកថានាពេលឆាប់ៗនេះ សហរដ្ឋអាមេរិកនឹងបង្ហើយ ការពិនិត្យឡើងវិញនូវរាល់គោលនយោបាយទាំងអស់ផងដែរ។ លោក Ned Price ក៏បានបញ្ជាក់ថា រាល់គោលនយោបាយណាមួយរបស់អាមេរិកចំពោះ ស.ប.ប កូរ៉េនឹងត្រូវអនុវត្តជាមួយសម្ព័ន្ធមិត្តសំខាន់ៗ រួមមានកូរ៉េខាងត្បូងនិងជប៉ុន។

ការវាយតម្លៃរបស់លោក Ned Price ត្រូវបានធ្វើឡើងក្នុងបរិបទដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបជាមួយសមភាគីកូរ៉េខាងត្បូង និង       ជប៉ុនកាលពីថ្ងៃទី ២ ខែមេសានៅសាលា Naval Academy ក្នុងទីក្រុង Annapolis រដ្ឋ Maryland សហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗគ្នា រួមមាន លទ្ធផលនៃការពិនិត្យឡើងវិញគោលនយោបាយរបស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ