ក្រុមឧទ្ទាម បូកូហារ៉ាម (Boko Haram) ឈរនៅពីក្រោយក្នុងករណីចាប់ពង្រត់សិស្សរាប់រយនាក់នៅប្រទេសនីហ្សេរីយ៉ា

Chia sẻ
(VOVWORLD) - នៅក្នុងសារជាសំឡេងមួយ មេដឹកនាំបូកូហារ៉ាម បានប្រកាសថា“ ខ្ញុំគឺជា Abubakar Shekau ហើយបងប្អូនរបស់យើងខ្ញុំឈរនៅពីក្រោយខ្នងនៃករណីចាប់ពង្រត់សិស្សនៅកាស៊ីណា” ។
ក្រុមឧទ្ទាម បូកូហារ៉ាម (Boko Haram) ឈរនៅពីក្រោយក្នុងករណីចាប់ពង្រត់សិស្សរាប់រយនាក់នៅប្រទេសនីហ្សេរីយ៉ា - ảnh 1 ប៉ូលីសយាមនៅសាលាមួយ ដែលសិស្សត្រូវបានក្រុមប្រដាប់អាវុធចាប់ពង្រត់នៅ Dapchi ភាគខាងជើងប្រទេសនីហ្សេរីយ៉ានៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០១៨ ( រូបថតឯកសារ៖ AFP / VNA)

នាថ្ងៃទី ១៥ ខែធ្នូ ក្រុមឧទ្ទាម បូកូហារ៉ាម (Boko Haram) បានទទួលស្គាល់ថាជាជនដៃដល់ ដែលបានចាប់ពង្រត់សិស្សវិទ្យាល័យរាប់រយនាក់នៅក្នុង រដ្ឋកាតស៊ីណា (Katsina) ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា។ នៅក្នុងសារជាសំឡេងមួយ មេដឹកនាំបូកូហារ៉ាម បានប្រកាសថា“ ខ្ញុំគឺជា Abubakar Shekau ហើយបងប្អូនរបស់យើងខ្ញុំឈរនៅពីក្រោយខ្នងនៃករណីចាប់ពង្រត់សិស្សនៅកាស៊ីណា” ។

នាបច្ចុប្បន្ននេះ រដ្ឋាភិបាលនីហ្សេរីយ៉ា កំពុងព្យាយាមចរចាជាមួយក្រុមជនដៃដល់ធ្វើការចាប់ពង្រត់សិស្សចំនួន ៣៣៣ នាក់នៅវិទ្យាល័យវិទ្យាសាស្រ្តរដ្ឋាភិបាលនៅKankara រដ្ឋ កាតាស៊ីណា កាលពីយប់ថ្ងៃទី ១១ ខែធ្នូ។ នាថ្ងៃទី ១៤ ខែធ្នូ អភិបាលខេត្ត Katsina លោក Aminu Masari បានឲ្យដឹងថា អាជ្ញាធរកំពុងព្យាយាមការពារចំណាប់ខ្មាំង ដូច្នេះគេមិនទាន់បានជូនព័ត៌មានលម្អិតនៃការចរចារវាងរដ្ឋាភិបាលនិងក្រុមចាប់ពង្រត់នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយបើយោងតាមកម្លាំងសន្តិសុខ បានឲ្យដឹងថាក្រុមចាប់ពង្រត់នេះទំនងជាបានទាមទារប្រាក់សម្រាប់ការដោះលែងសិស្សជាមួយរដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ