ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសសកម្មភាពសាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ

Chia sẻ
(VOVworld) - នាថ្ងៃទី១ មិថុនា ប្រទេសសមាជិកទាំង
១៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បបានចេញសេចក្ដី
ថ្លែងការណ៍ដោយថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ
ការសាកល្បងនុយក្លេអ៊ែរដែលទទួលបរាជ័យរបស់
ស.ប.បកូរ៉េនាថ្ងៃទី២៨ មេសានិងថ្ងៃទី៣១ ឧសភាកន្លងទៅ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសសកម្មភាពសាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំរបស់ក្រុុមប្រឹក្សាសន្តិសុខអ.ស.បនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក
នាថ្ងៃទី១ មិថុនា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១ មិថុនា ប្រទេសសមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខ
អ.ស.បបានចេញសេចក្ដីថ្លែងការណ៍ដោយថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការ
សាកល្បងនុយក្លេអ៊ែរដែលទទួលបរាជ័យរបស់ស.ប.បកូរ៉េនាថ្ងៃទី២៨ មេសានិង
ថ្ងៃទី៣១ ឧសភាកន្លងទៅ។សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា ការសាកល្បង
កាំជ្រួចនុយក្លេអ៊ែរជាបន្តបន្ទាប់គឺជាការរំលោភដ៏ធ្ងន់ធ្ងរទៅលើការសន្យាអន្តរជាតិ
របស់ព្យុងយ៉ាង។ប្រទេសសមាជិកទាំង១៥ពោលខាងលើចាត់ទុកថានេះជាសកម្ម
ភាពសំដៅអភិវឌ្ឍន៍ប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាងហើយបណ្ដាលឲ្យភាព
តានតឹងនៅតំបន់កាន់តែកើនឡើង។ក្រុមប្រឹក្សាសន្តិសុខបានសំដែងការព្រួយបារម្ភ
ដ៏ជ្រាលជ្រៅអំពីការសាកល្បងនុយក្លេអ៊ែរទាំងនេះរបស់ស.ប.បកូរ៉េ ហើយដាស់
តឿនជាថ្មីម្ដងទៀតឲ្យប្រទេសនេះមិនធ្វើសកម្មភាពប្រហាក់ប្រហែលគ្នាតទៅទៀត
នាអនាគត។ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវឲ្យ ប្រទេសសមា
ជិកទាំងអស់បង្កើនការអនុវត្តន៍បទដាក់ទ័ណ្ឌកម្មរបស់ស្ថាប័ននេះទៅលើស.ប.ប
កូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ