ថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកនយោបាយនិងការកសាងសន្តិភាព លោក Khaled Khiari បានសង្កត់ធ្ងន់ថា អ.ស.ប ថ្កោលទោសយ៉ាងម៉ឺងម៉ាត់រាល់ការវាយប្រហារដែលសំដៅទៅលើទីក្រុង ទីប្រជុំជន និងភូមិឃុំនានាក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅក្នុងសហព័ន្ធរុស្ស៊ី។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅអ៊ុយក្រែន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថតឯកសារ៖ THX/TTXVN |
លោក Khaled Khiari បានបញ្ជាក់ថា ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ គឺមិនអាចព្រមទទួលយកបានទេ ហើយចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់។
យោងតាមលោក Khiari ទីក្រុង Belgorod របស់រុស្ស៊ី ស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ត្រូវបានវាយប្រហារកាលពីថ្ងៃទី ៣០ ខែធ្នូ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៨ នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស។ មួយថ្ងៃមុននោះ អ៊ុយក្រែនបានប្រកាសថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទៅលើប្រទេសនេះក៏បានសម្លាប់មនុស្សរាប់សិបនាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសផងដែរ៕៕