ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ​អនុម័តលើ​សេចក្ដីសម្រេចចិត្ត​ស្ដីពីការ​ប្រឆាំងនឹងបទហ៊ុំព័ទ្ធលើវេណេស៊ុយអេឡា

Chia sẻ
(VOVWORLD) -រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza បានអបរអសាទរ ព្រមទាំងសង្កត់ធ្ងន់ថានេះគឺជាការសម្រេចដំបូងរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់យ៉ាងច្បាស់លាស់ដល់ផលប៉ះពាល់ជាអវិជ្ជមាននៃបទហ៊ុំព័ទ្ធរបស់អាមេរិកទៅលើ វេណេស៊ុយអេឡា។ 
ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ​អនុម័តលើ​សេចក្ដីសម្រេចចិត្ត​ស្ដីពីការ​ប្រឆាំងនឹងបទហ៊ុំព័ទ្ធលើវេណេស៊ុយអេឡា - ảnh 1 ប្រជាជនចូលរួមក្នុងការដើរក្បួនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅទីក្រុងការ៉ាកាសប្រទេសវេណេស៊ុយអេឡា  (រូបថត៖  AFP / TTXVN)

នាថ្ងៃទី ២៦ ខែកញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយថ្កោលទោសចំពោះបទហ៊ុំព័ទ្ធដោយឯកតោភាគីរបស់អាមេរិកលើ វេណេស៊ុយអេឡា។ តាមរយៈ បណ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza បានអបរអសាទរ ព្រមទាំងសង្កត់ធ្ងន់ថានេះគឺជាការសម្រេចដំបូងរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់យ៉ាងច្បាស់លាស់ដល់ផលប៉ះពាល់ជាអវិជ្ជមាននៃបទហ៊ុំព័ទ្ធរបស់អាមេរិកទៅលើ វេណេស៊ុយអេឡា។ តាម រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza បានអះអាងថារាល់ដំណោះស្រាយសម្រាប់ការខ្វែងគំនិតនានា គឺត្រូវជាសន្តិភាព ប្រជាធិបតេយ្យ ស្របរដ្ឋធម្មនុញ្ញ និងគ្មានការធ្វើ អន្តរាគមន៍របស់បរទេស។

មុននេះ មួយថ្ងៃ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza ក៏បានចោទប្រកាន់ថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡាគុយបា អ៊ីរ៉ង់និងប្រទេសមួយចំនួនទៀតបានធ្វើអន្តរាយដល់ប្រជាជនរាប់ពាន់នាក់៕

ប្រតិកម្មទៅវិញ