ការពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាជនដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាក

Chia sẻ
(VOVWORLD) - ប្រជាជនដើមកំណើតវៀតណាម ៥០០នាក់ និងប្រជាជនកម្ពុជាជាង ១០០០ នាក់ ដែលមានស្ថានភាពលំបាក នៅស្រុកពាមជរ ខេត្តព្រៃវែង (កម្ពុជា) ត្រូវបានពិនិត្យសុខភាពទូទៅ ពិគ្រោះជំងឺមួយចំនួន និងទទួលបានថ្នាំជាច្រើនប្រភេទ។ 

នាថ្ងៃ២៧ មេសា នៅខេត្តព្រៃវែង (កម្ពុជា) ជាប់ព្រំដែនវៀតណាម សហភាពអង្គការមិត្តភាពខេត្ត Dong Thap និងគ្រូពេទ្យវៀតណាម បានរៀបចំការពិនិត្យសុខភាព ពិគ្រោះ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាកប្រមាណ ១៥០០ នាក់។

ប្រជាជនដើមកំណើតវៀតណាម ៥០០នាក់ និងប្រជាជនកម្ពុជាជាង ១០០០ នាក់ ដែលមានស្ថានភាពលំបាក នៅស្រុកពាមជរ ខេត្តព្រៃវែង (កម្ពុជា) ត្រូវបានពិនិត្យសុខភាពទូទៅ ពិគ្រោះជំងឺមួយចំនួន និងទទួលបានថ្នាំជាច្រើនប្រភេទ។ នេះជាសកម្មភាពដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា ព្រមទាំងចែករំលែកការលំបាកជាមួយសហគមន៍ជនដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាកនៅតំបន់ព្រំដែន។ លោក Le Xuan Hai ប្រធានសហភាពអង្គការមិត្តភាពខេត្ត Dong Thap បានចែករំលែកថា៖

“យើងខ្ញុំបានរក្សាសកម្មភាពនេះជាបន្តបន្ទាប់ជាង១០ឆ្នាំមកហើយ។ តាមរយៈសកម្មភាពនេះ យើងខ្ញុំក៏បានចុះពិនិត្យ និងស្វែងយល់បន្ថែមទៀតអំពីការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ ដើម្បីស្វែងរកវិធានការគាំទ្រសមស្របផងដែរ”៕

ប្រតិកម្មទៅវិញ