ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី

Chia sẻ
(VOVWORLD) - យ៉ាងហោចណាស់មានមនុស្សចំនួន ១៨ នាក់ត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសដោយសារការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) និងកងកម្លាំងស្វ័យប្រកាសនៃកងទ័ពជាតិលីប៊ី (LNA) នៅរដ្ឋធានីទ្រីប៉ូលីកាលពីថ្ងៃទី ៩ ខែកញ្ញា ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី - ảnh 1 កងកម្លាំងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) (រូបថត៖THX/ TTXVN)

យោងតាមប្រភពព័ត៌មានពីកងទ័ពបានឲ្យដឹងថា ទាហានរដ្ឋាភិបាលចំនួន ១១ នាក់ត្រូវបានស្លាប់ ខណៈដែលមានមនុស្សរាប់សិបនាក់ទៀតបានរងរបួសនៅភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលី។ ទន្ទឹមនឹងនេះដែរ LNA ដែលមានមូលដ្ឋាននៅទ្រីប៉ូលីភាគខាងកើត បានប្រកាសថា ខ្មាន់កាំភ្លើង នៃកងកម្លាំងនេះចំនួន ៧ នាក់ត្រូវបានស្លាប់ និងមានមនុស្សជាច្រើនទៀតត្រូវរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ