ការប្រយុទ្ធគ្នានៅ Nagorno-Karabakh៖ ណាតូ​អំពាវនាវឲ្យ​ភាគីទាក់ទិន​នានាឈប់បាញ់ភ្លាមមួយរំពេច

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែតុលា អគ្គលេខាធិការ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានអំពាវនាវឱ្យបង្កើតបទឈប់បាញ់គ្នានៅតំបន់ Nagorno-Karabakh ក្នុងបរិបទ ដែលចំនួនមនុស្សរងរបួស និងស្លាប់ ដោយសារការប្រយុទ្ធគ្នានៅក្នុងតំបន់បានកើនឡើងជាបន្តបន្ទាប់។
ការប្រយុទ្ធគ្នានៅ Nagorno-Karabakh៖ ណាតូ​អំពាវនាវឲ្យ​ភាគីទាក់ទិន​នានាឈប់បាញ់ភ្លាមមួយរំពេច - ảnh 1 អគ្គលេខាធិការ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg (រូបថត៖ TTXVN)

ថ្លែងនៅក្នុងសន្និសីទកាសែត ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសទួរគីលោក Jens Stoltenberg បានអះអាងថា ប្រការដ៏សំខាន់ពិសេសនាពេលនេះ គឺត្រូវបញ្ជូនសារយ៉ាងច្បាស់លាស់ទៅកាន់ភាគីទាក់ទិននានាថាចាំបាច់ត្រូវបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមមួយរំពេច ហើយត្រូវគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា។ មេដឹកនាំណាតូបានបញ្ជាក់ថាមិនមានដំណោះស្រាយយោធាណាចំពោះជម្លោះនៅក្នុងតំបន់នេះឡើយ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តី ទទួលបន្ទុកបញ្ហាអឺរ៉ុប និងការបរទេសបារាំងលោក Jean Yves Le Drian និងរដ្ឋមន្រ្តី ការបរទេសអាមេរិកលោក Mike Pompeo ដែលតំណាងឲ្យ បណ្ដាប្រទេសសហប្រធាននៃក្រុម OSCE Minsk បានពិភាក្សាគ្នាអំពីស្ថានភាពដ៏តានតឹងនៅក្នុងតំបន់ Nagorno-Karabakh នេះ ហើយចេញសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យមានបទឈប់បាញ់គ្នាមួយរំពេចផងដែរ៕

ប្រតិកម្មទៅវិញ