ការបរិច្ចាគសរីរាង្គដើម្បីសង្រ្គោះមនុស្សគឺជាសកម្មភាពសប្បុរសធម៌ខ្ពង់ខ្ពស់បំផុត |
នាពីថ្ងៃទី ២ ខែមករា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានទៅបំពេញទស្សនកិច្ចការងានៅ មន្ទីរពេទ្យមិត្តភាពវៀតណាម - អាល្លឺម៉ង់ (ហាណូយ); ប្រគល់គ្រឿងអនុស្សាវរីយ៍ជូនដល់លោក Duong Hong Quy (អ្នកដែលបានបរិច្ចាគជាលិកា សរីរាង្គ ចំនួន ៧) ដើម្បីសង្គ្រោះមនុស្ស ៦ នាក់នៅចន្លោះខែធ្នូឆ្នាំ ២០១៨ និងប្រគល់ប័ណ្ណសរសើរសម្រាប់មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ដែលមានស្នាដៃល្អការអនុវត្តបច្ចេកទេសប្តូរសួតជាលើកដំបូងដោយក្រុមគ្រូពេទ្យវៀតណាមប្រតិបត្តិរួមទាំងផ្តល់អំណោយដល់ក្រុមគ្រួសារជាអ្នកទទួលសរីរាង្គផងដែរ។
អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាម លោកស្រី Nguyen Thi Kim Tien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោក Duong Hong Quy និងអ្នកដែលបានបរិច្ចាគជាលិកានិងសរីរាង្គដើម្បីជួយសង្គ្រោះមនុស្ស។ ទន្ទឹមនឹងនេះដែរ លោកស្រីបានអះអាងថានេះ ជារូបភាពដ៏ស្រស់ស្អាតដែលបង្ហាញពីការចែករំលែកនៃសេចក្តីថ្លៃថ្លានៃរូបកាយរបស់ខ្លួនដើម្បីជួយសង្គ្រោះជីវិត របស់អ្នកដទៃ។ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបរិច្ចាគសរីរាង្គដើម្បីសង្រ្គោះជីវិតអ្នកដទៃគឺជាសកម្មភាពសប្បុរសធម៌ខ្ពង់ខ្ពស់បំផុត។ រដ្ឋ មន្រ្តីក្រសួងសុខាភិបាលបានអបអរសាទរដល់គ្រូពេទ្យ ដែលបានទទួលជោគជ័យក្នុងការប្តូរសរីរាង្គ ដែលគូសសញ្ជានូវព្រឹត្តិការណ៍វិស័សុខាភិបាល វៀតណាមបន្តម្ចាស់ការលើបច្ចេកទេសខ្ពស់៕