ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ EU ធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០

Chia sẻ

(VOVWORLD) -  EEA បានលើកច្បាស់ថា កត្តាស្នូលដែលជួយកាត់បន្ថយការបំភាយឧស្ម័នរបស់ សហភាពអឺរ៉ុបក្នុងរយៈពេល ៣ ទស្សវត្សកន្លងមកនេះ គឺការកើនឡើងនៃការប្រើ ប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការប្រើប្រាស់ធ្យូង ការកែលម្អប្រសិទ្ធភាព ថាមពល ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការថយចុះតម្រូវការកំដៅ ដោយសារ រដូវរងានៅអឺរ៉ុបកាន់តែក្តៅជាងមុន។

យោងតាមតួលេខផ្លូវការដែលទើបបានចេញផ្សាយពីទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់សហភាពអឺរ៉ុប (EU) ក្នុងឆ្នាំ ២០២០ បាន ថយចុះ ១១% បើធៀបនឹងឆ្នាំ ២០១៩ និង ៣៤% (ស្មើនឹងឧស្ម័ន CO2 ចំនួន១,៩៤ ពាន់លានតោន) បើធៀបនឹងឆ្នាំ ១៩៩០។ យោងតាម EEA នេះគឺជាការថយចុះប្រចាំ ឆ្នាំដ៏ធំបំផុតនៅសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៩០ មក។   
EEA បានលើកច្បាស់ថា កត្តាស្នូលដែលជួយកាត់បន្ថយការបំភាយឧស្ម័នរបស់ សហភាពអឺរ៉ុបក្នុងរយៈពេល ៣ ទស្សវត្សកន្លងមកនេះ គឺការកើនឡើងនៃការប្រើ ប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការប្រើប្រាស់ធ្យូង ការកែលម្អប្រសិទ្ធភាព ថាមពល ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការថយចុះតម្រូវការកំដៅ ដោយសារ រដូវរងានៅអឺរ៉ុបកាន់តែក្តៅជាងមុន។
EEA សង្កត់ធ្ងន់ថា EU បានសំរេចគោលដៅនៅឆ្នាំ ២០២០ កាត់បន្ថយការ បំភាយឧស្ម័នយ៉ាងហោចណាស់ ២០% បើប្រៀបធៀបទៅនឹងឆ្នាំ ១៩៩០ តាមរយៈការ កាត់បន្ថយការបំភាយឧស្ម័នចំនួន ២៦% ក្នុងឆ្នាំ ២០១៩ មុនពេលដែលការបិទខ្ទប់ ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ចាប់ផ្តើមជះឥទ្ធិពលលើកម្រិតនៃការបំភាយ ឧស្ម័ន៕

ប្រតិកម្មទៅវិញ