ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ សន្លឹកឆ្នោតជិត ៤០០,០០០ ត្រូវបានផ្ញើទៅតាមរយៈប្រៃសណីយ៍ ក្នុងការបោះឆ្នោតជាបឋមរបស់រដ្ឋ Nebraska

Chia sẻ
(VOVWORLD) - អ្នកបោះឆ្នោតជៀសវាងទៅដល់មណ្ឌលបោះឆ្នោត ហើយជំនួសមកគេបានផ្ញើសន្លឹកឆ្នោតតាមស្ថានីយ៍ប្រៃសណីយ៍វិញ តាមរយៈនោះបានបំបែកកំណត់ត្រារបស់រដ្ឋនេះស្តីពីការបោះឆ្នោតអវត្តមានដោយមានសន្លឹកឆ្នោតជិត ៤០០,០០០ បានផ្ញើតាមប្រៃសណីយ៍តែម្តង
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ សន្លឹកឆ្នោតជិត ៤០០,០០០ ត្រូវបានផ្ញើទៅតាមរយៈប្រៃសណីយ៍ ក្នុងការបោះឆ្នោតជាបឋមរបស់រដ្ឋ Nebraska - ảnh 1 អ្នកបោះឆ្នោតបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងក្រុង Detroit សហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN)

ការបោះឆ្នោតជាបឋមនៅរដ្ឋ Nebraska របស់សហរដ្ឋអាមេរិកបានប្រព្រឹត្តទៅយ៉ាងស្ងាត់ស្ងៀមនាថ្ងៃទី ១២ ខែឧសភា ក្នុងបរិបទដែលអ្នកបោះឆ្នោតជៀសវាងទៅដល់មណ្ឌលបោះឆ្នោត ហើយជំនួសមកគេបានផ្ញើសន្លឹកឆ្នោតតាមស្ថានីយ៍ប្រៃសណីយ៍វិញ តាមរយៈនោះបានបំបែកកំណត់ត្រារបស់រដ្ឋនេះស្តីពីការបោះឆ្នោតអវត្តមានដោយមានសន្លឹកឆ្នោតជិត ៤០០,០០០ បានផ្ញើតាមប្រៃសណីយ៍តែម្តង។

គួរបញ្ជាក់ថានេះគឺជាការបោះឆ្នោតផ្ទាល់លើកដំបូងដែលត្រូវបានធ្វើឡើងចាប់តាំងពីការបោះឆ្នោតក្នុងបរិបទ "ចំណុចកណ្តាលនៃជំងឺរាតត្បាត " ដែលទទួលរងការរិះគន់ជាច្រើនកាលពី ៥ សប្តាហ៍មុននៅរដ្ឋ Wisconsin ៕

ប្រតិកម្មទៅវិញ