ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ ម្ចាស់ឆ្នោតចំនួនជាង ៣០ លាននាក់បានបោះ ឆ្នោតមុនកាលកំណត់

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ៣ ខែវិច្ឆិកា ម្ចាស់ឆ្នោតអាមេរិកជាង ៣០ លាននាក់បានចូលរួមបោះ ឆ្នោតមុនកាលកំណត់ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋ អាមេរិក។ 

ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ ម្ចាស់ឆ្នោតចំនួនជាង ៣០ លាននាក់បានបោះ ឆ្នោតមុនកាលកំណត់ - ảnh 1ជនជាតិអាមេរិកទៅបោះឆ្នោត។ (ប្រភព៖ AP)
រដ្ឋនានាដែលមានចំនួនសម្លេងឆ្នោតមុនកាលកំណត់ច្រើនជាងគេ រួមមាន រដ្ឋកាលីហ្វ័រញ៉ា តិចសាស់ និងផ្លរីដា ដែលមានសម្លេងយ៉ាងហោចណាស់ ៤ លាន ខណៈរដ្ឋដែលមានសម្លេងយ៉ាងហោចណាស់ ៣ លាន រួមមាន វ៉ាស៊ីនតោន ហ្សកហ្ស៊ី និងរដ្ឋ North Carolina។ រដ្ឋដែលនៅសេសសល់ទទួលបានសម្លេងឆ្នោតចំនួន ២ លានចុះទៅ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានចាត់ទុកថា ជាការបោះប្រជាមតិលើ លទ្ធផលប្រតិបត្តិការរបស់រដ្ឋាភិបាលប្រធានាធិបតី លោក Joe Biden និយាយដោយ ឡែក និងគណបក្សប្រជាធិបតេយ្យនិយាយរួម ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ លទ្ធផលនៃការបោះឆ្នោតក៏នឹងបង្ហាញពីសញ្ញានៃគោលនយោបាយក្នុងស្រុកនិងកិច្ចការបរទេសរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំខាងមុខ ផងដែរ៕

ប្រតិកម្មទៅវិញ