ការតាំងពិព័រណ៍ “មនោសញ្ចេតនាវៀតណាម-កម្ពុជា-ឡាវ”

Chia sẻ
(VOVWORLD) -សារមន្ទីប្រវត្តិសាស្ត្រយោ ធាវៀតណាមបានរៀបចំការតាំងពិព័រណ៍ “មនោ សញ្ចេតនាវៀតណាម-កម្ពុជា-ឡាវ” នាថ្ងៃទី៣០សីហា។ 


ដោយរូបភាព ឯកសារនិង វត្ថុតាងជាង៣០០នោះ ការតាំងពិព័រណ៍នេះបានលើកត្រដែតនូវខ្លឹមសារចំនួន៣។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារមន្ទីប្រវត្តិសាស្ត្រយោធាវៀត ណាមបានឲ្យដឹងថា៖

        “លេចធ្លោបំផុតក្នុងការតាំងពិព័រណ៌នេះ គឺយើងខ្ញុំបានឧទ្ទេសនាមអំពីសាមគ្គី ភាពនិងការចងសម្ព័ន្ធតស៊ូប្រយុទ្ធរវាងប្រទេសទាំងបី វៀត ណាម-កម្ពុជានិងឡាវ ក្នុងការប្រយុទ្ធប្រឆាំងចក្រព័ត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។ ការតាំងពិព័រណ៌ក៏ មានអត្ថន័យមួយគឺឃោសនា និងឧទ្ទេសនាមដល់មហាជននូវទំនាក់ទំនងវៀត ណាម-កម្ពុជានិងឡាវ។ ដូច ជាថ្នាក់ដឹកនាំប្រទេសនានានិយាយ នេះជាទំនាក់ទំនង ពិសេស ជាគំរូអំពីចំណងសាមគ្គីអន្តរជាតិ”។

        ការតាំងពិព័រណ៍នេះជាសកម្មភាពជាក់ស្តែងសំដៅរំលឹកខួបលើក ទី៥០នៃទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៦មិថុនា) រំលឹកខួបលើកទី ៤០ នៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម -ឡាវ ថ្ងៃទី១៨កក្កដា និងរយៈពេល៥៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ ថ្ងៃទី៥កញ្ញាផងដែរ៕


ប្រតិកម្មទៅវិញ