ការតាំងពិណ៌សិល្បៈឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន |
(VOVworld) – នាថ្ងៃទី ២៨ កក្កដា ការតាំងពិពណ៌សិល្បៈទំនើបអាស៊ានបានបើកនៅ ទីស្នាក់ការលេខាធិការដ្ឋានអាស៊ានៅទីក្រុង Jakarta ឥណ្ឌូណេស៊ី។ នេះគឺជាសកម្ម ភាពស្ថិតក្នុងក្របខ័ណ្ឌពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាននាខែ សីហាខាងមុខ។ បណ្ដាវណ្ណៈកម្មដែលត្រូវបានតាំងបង្ហាញនៅការតាំងពិពណ៌នេះគឺ របស់បណ្ដាសិល្បៈករសិល្បការិនីមកទីប្រទេសជាសមាជិកអាស៊ានដែលបង្កាញនូវ ដំណើរអភិវឌ្ឍន៍របស់អាស៊ានតាមរយៈអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែករបស់ ប្រទេសនិមួយៗ។ ថ្លែងមតិនៅទីនេះ នាយិការគ្រប់គ្រងមូលនិធិអាស៊ាន លោកស្រី Elaine Tan បានឲ្យដឹងថា៖ ការតាំងពិពណ៌សិល្បៈលើកនេះជួយប្រទេសជាសមាជិក អាស៊ាននានាស្វែងយល់បន្ថែមអំពីវប្បធម៌របស់ប្រទេសនិមួយៗក្នុងប្លុក ពីនោះ បង្កើត ឡើងការយោគយល់គ្នា ចែករំលែកជាមួយគ្នាហើយរួមជាមួយគ្នាឆ្ពោះទៅអនាគតល្អ ប្រសើរខាងមុខ៕