ប៉ូលីសអូទ្រីសបានបំពេញភារកិច្ចនៅកន្លែងបាញ់ប្រហារ ( រូបថត៖ AFP / VNA) |
ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter ប៉ូលីសទីក្រុងវីយែនបានឲ្យដឹងថា មាន “ករណីបាញ់រះចំនួន ៦ កន្លែងផ្សេងគ្នា” ដោយមាន “មនុស្សម្នាក់បានស្លាប់” និង “មនុស្សជាច្រើននាក់រងរបួស” ក៏ដូចជា “ជនសង្ស័យម្នាក់ដែលត្រូវបានប៉ូលីសបាញ់សម្លាប់” ។ បច្ចុប្បន្ន ការវាយប្រហារកំពុងត្រូវបានស៊ើបអង្កេត។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូទ្រីសលោក Karl Nehammer បានឲ្យដឹងថា យ៉ាងហោចណាស់ មានខ្មាន់កាំភ្លើងម្នាក់បានរត់គេចខ្លួនបន្ទាប់ពីការវាយប្រហារនេះ។ នាយករដ្ឋមន្រ្តីអូទ្រីស លោក Sebastian Kurz បានថ្កោលទោសភ្លាមមួយរំពេចចំពោះ “ការវាយប្រហារភេរវកម្ម” ហើយបានសម្តែងថា “អូទ្រីសកំពុងឆ្លងកាត់គ្រាដ៏លំបាក” ប៉ុន្តែប៉ូលីសនឹងធ្វើសកម្មភាពដោយមិនប្រណីចំពោះជនអាក្រក់។ លោកក៏បានបញ្ជាក់ផងដែរថាអូទ្រីសនឹងមិនទុកឲ្យអំពើភេរវកម្មគំរាមកំហែងនិងប្រយុទ្ធប្រឆាំងក្រោមគ្រប់រូបភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ទន្ទឹមនឹងនេះ មេដឹកនាំនៃបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនបានថ្កោលទោសការវាយប្រហារនេះនៅក្នុងប្រទេសអូទ្រីសផងដែរ៕