ប៉ូលីសត្រូវបានដាក់ពង្រាយនៅមហាវិថី Champs Elysees ក្រោយពីករណីបុករថយន្ត (រូបថត៖EPA/TTXVN) |
តាមប្រភពព័ត៌មាន ពីតុលាការថា មនុស្សចំនួន៤នាក់រួមមានឪពុក អតីតភរិយា បងប្រុសនិងបងថ្លៃ ស្រីរបស់មុខសញ្ញា Adam Dzaziri មានអាយុ៣១ឆ្នាំនោះ ត្រូវបានចាប់ខ្លួនក្រោយ ពីប៉ូលីសសួរចម្លើយគេ។
មុននោះ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា Dzaziri ស្ថិតនៅក្នុងបញ្ជីឈ្មោះត្រូវតាម ដានសន្តិសុខរបស់ប៉ូលីសចាប់ពីឆ្នាំ២០១៥មក ដោយសារមុខសញ្ញានេះធ្លាប់ជា សមាជិកនៃចលនាអ៊ីស្លាមជ្រុលនិយម៕