ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ

Chia sẻ
(VOVWORLD) - ការឆ្លងសារធាតុគីមីពុលពណ៌លឿងទុំបានបណ្ដាលឲ្យលោកស្រីបាត់បង់កូនដំបូងដោយសារតែមានជម្ងឺបេះដូង ហើយកូនស្រីទាំង២នាក់នៅពេលក្រោយនិងចៅៗ ក៏ទទួលរងពិការភាពពីកំណើតផងដែរ។ 
ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ - ảnh 1លោកស្រី Tran To Nga (នៅខាងស្ដាំ)។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៣០ មករា មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីសម្ដែងនូវការគាំទ្រចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ក្នុងសង្គ្រាមវៀត ណាម ក្រោយពីតុលាការទីក្រុង Evry (ជាយទីក្រុងប៉ារីស) បានបើកសវនាការពាក់ព័ន្ធដល់ការដាក់ពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga ជនជាតិបារាំងដើមកំណើតវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពុលដែលបានប្រើប្រាស់ដោយកងទ័ពអាមេរិក។

លោកស្រី Tran To Nga អាយុ ៧៨ ឆ្នាំ បានឆ្លងសារធាតុគីមីពុលពណ៌លឿងទុំនៅឆ្នាំ១៩៦៦ នៅពេលដែលលោកស្រីជាអ្នកយកព័ត៌មាននៅវៀតណាម។ ការឆ្លងសារធាតុគីមីពុលពណ៌លឿងទុំបានបណ្ដាលឲ្យលោកស្រីបាត់បង់កូនដំបូងដោយសារតែមានជម្ងឺបេះដូង ហើយកូនស្រីទាំង២នាក់នៅពេលក្រោយនិងចៅៗរបស់លោកស្រី ក៏ទទួលរងភាពមិនប្រក្រតីពីកំណើតផងដែរ។ នៅឆ្នាំ២០១៤ លោកស្រី To Nga បានដាក់ពាក្យបណ្ដឹងនៅបារាំង ប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពុលពណ៌លឿងទុំរបស់អាមេរិក រួមមានក្រុមហ៊ុនពហុជាតិ Dow Chemical និងក្រុមហ៊ុន Monsanto ដែលសព្វថ្ងៃចំណុះកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុន Bayer របស់អាល្លឺម៉ង់។ លោកស្រី To Nga បានទាមទារឲ្យសងសំណងការខូចខាតលើបញ្ហាសុខភាព រួមទាំងជម្ងឺមហារីកនិងភាពមិនប្រក្រតីរបស់កូនៗ។ ប្រសិនបើតុលាការបារាំងចេញសាលក្រមជាវិជ្ជមានចំពោះលោកស្រីរូបនេះ  គាត់នឹងក្លាយទៅជាជនរងគ្រោះដោយសារធាតុគីមីពុល dioxin ដើមដំបូងនៅវៀតណាម ដែលទទួលបានសំណង៕

ប្រតិកម្មទៅវិញ