កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងបញ្ហាកូរ៉េខាងជើង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ មិនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-hwa និងសមភាគីជប៉ុន លោក  Taro Kono បានឯកភាពជំរុញកិច្ច សហប្រតិបត្តិការក្នុងកាលៈទេសៈកំពុងប្រព្រឹត្តទៅរាល់សកម្មភាពការទូតសំដៅ បន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ។ 
កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងបញ្ហាកូរ៉េខាងជើង - ảnh 1 កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងបញ្ហាកូរ៉េខាងជើង

(VOVworld) – នាថ្ងៃទី ១៧ មិនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-hwa និងសមភាគីជប៉ុន លោក  Taro Kono បានឯកភាពជំរុញកិច្ច សហប្រតិបត្តិការក្នុងកាលៈទេសៈកំពុងប្រព្រឹត្តទៅរាល់សកម្មភាពការទូតសំដៅ បន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ។ ក្នុងជំនួបមួយនៅវ៉ាស៊ីនតោន (អាមេរិក) នៅខាងក្រៅដំណើរទស្សនកិច្ចជាផ្លូវការ រដ្ឋមន្ត្រីការបរទេសទាំងពីររូបនេះបាន ពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងក៏ដូចជាទំនាក់ទំនងរវាង Seoul និងតូក្យូ។ សេចក្តី ប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ចំនួបកំពូលជាមួយ ស.ប.ប.ក.របស់អាមេរិកនិងកូរ៉េខាងត្បូងនឹងបង្កើតឡើងរបត់ក្នុងការខំប្រឹងប្រែង ស្វែងរកវិធានការសំរាប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េរខាងជើងដែលកំពុងជាប់គាំង។ ដោយមានគោលដៅនេះ ភាគីទាំងបីបានឯកភាពបង្កើនការសន្ទនានិងកិច្ចស ហប្រតិបត្តិការទ្វេភាគីក៏ដូចជាក្នុងក្របខ័ណ្ឌត្រីភាគិ អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង។ ខណៈពេលនោះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក  Ri Yong-ho និងសមភាគីស៊ុយអែត លោក Margot Wallstrom បាន បញ្ចប់ការពិភាក្សាដែលអស់បន្លាយក្នុងរយៈពេល ៣ ថ្ងៃ ដោយមានបញ្ហាស្នូលគឺ ស្វែងរកឲ្យបានសន្តិវិធីសំរាប់វិបត្តិនុយក្លែអ៊ែរលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ