|
កូរ៉េខាងត្បូងធ្វើការស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់រវាងប្រធានាធិបតីជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន (VMA) |
(VOVworld) – នាថ្ងៃទី ៧ វិច្ចិកា បណ្ដារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចាប់ផ្តើម
ធ្វើការ ស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
Park Geun-hye ជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនាឆ្នាំទៅមិញ
ដោយសារ គេសង្ស័យថា៖ លោកស្រី Park ដើរតួនាទីក្នុងការបំផុសហិរញ្ញវត្ថុ
សំរាប់មូលនិធិក្រៅរដ្ឋាភិបាលដែលមិត្តជិតស្និទរបស់ប្រធានាធិបតី លោកស្រី
Choi Soon-sil បានបង្កើតឡើង។ តាមមជ្ឈដ្ឋានសារព័ត៌មានកូរ៉េខាងត្បូង
ថា៖ អង្គភាពធ្វើការស៊ើបអង្គេតពិសេសនៃខុទ្ទកាល័យរដ្ឋអាជ្ញាទទួលបន្ទុក
រឿងហេតុនៃលោកស្រី Choi Soon-sil បានស៊ើបសួរមន្ត្រីជាន់ខ្ពស់ចំនួន ២
រូបនៃសម្ព័ន្ធភាពសមាគមឧស្សាហកម្មកូរ៉េខាងត្បូង (FKI) ដែលបានចូល
រួមបណ្ដាកិច្ចប្រជុំសម្ងាត់ពោលខាងលើ។ បណ្ដារដ្ឋអាជ្ញាបានរកឃើញភ័ស្តុ
តាងលំអិតដែលបានសរឲ្យឃើញថា៖ ប្រធានាធិបតី Park Guen-hye មាន
លទ្ធភាពបញ្ជាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗ ចំនួន ៧ រូប ផ្តល់ចំនួនប្រាក់
សំរាប់មូលនិធិវប្បធម៌និងកីឡារបស់លោកស្រី Choi Soon-sil។ ការរកឃើញ
នេះអស្រ័យទៅលើលទ្ធផលនៃការស៊ើបអង្គេតលោក Ahn Jong-boem
អតីតលេខាធិការទទួលបន្ទុកកិច្ចសហការគោលនយោបាយរបស់
ប្រធានាធិបតី Park Guen-hye៕