កូរ៉េខាងជើងប្រឆាំងជំទាស់សេចក្ដីសំរេចចិត្តដាក់ទណ្ឌកម្មថ្មីរបស់អ.ស.ប

Chia sẻ
(VOVWORLD) - នាថ្ងៃទី១២ កញ្ញា កូរ៉េខាងជើង បានឡើងសម្លេងប្រឆាំងជំទាស់ សេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាអ.ស.បដែលដាក់ទណ្ឌកម្មដ៏រឹងមាំជាងមុនទៅលើព្យុងយ៉ាង ព្រមទាំងព្រមានថា អាមេរិកនឹងត្រូវប្រឈមមុខជាមួយការឈឺ ចាប់ធំបំផុតដែលប្រទេសនេះមិនធ្លាប់ឆ្លងកាត់។ 
កូរ៉េខាងជើងប្រឆាំងជំទាស់សេចក្ដីសំរេចចិត្តដាក់ទណ្ឌកម្មថ្មីរបស់អ.ស.ប - ảnh 1 ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ អ.ស.បលោក Han Tae-song (រូបថត៖ ABC News)

(VOVworld) - នាថ្ងៃទី១២ កញ្ញា កូរ៉េខាងជើង បានឡើងសម្លេងប្រឆាំងជំទាស់ សេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាអ.ស.បដែលដាក់ទណ្ឌកម្មដ៏រឹងមាំជាងមុនទៅលើព្យុងយ៉ាង ព្រមទាំងព្រមានថា អាមេរិកនឹងត្រូវប្រឈមមុខជាមួយការឈឺ ចាប់ធំបំផុតដែលប្រទេសនេះមិនធ្លាប់ឆ្លងកាត់។ ថ្លែងមតិនៅសន្និសីទ រំសាយអាវុធនៅទីក្រុងហ្សឺណែវ របស់ស្វីសនោះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ អ.ស.បលោក Han Tae-song សង្កត់ធ្ងន់ថា ក្រុមតំណាងប្រទេសនេះថ្កោល ទោសយ៉ាងខ្លាំងក្លានិងច្រានចោលសេចក្ដីសំរេចចិត្តថ្មីបំផុតរបស់ក្រុមប្រឹក្សា អ.ស.ប។ លោក Han Tae-song ចោទប្រកាន់រដ្ឋអំណាចវ៉ាស៊ីនតោនពីអំពើញុះ ញង់ការប្រឈមមុខគ្នាខាងយោធា សេដ្ឋកិច្ច នយោបាយ ហើយត្រូវអន្ទោលដោយ ការអភិវឌ្ឍន៍កម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ