កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ កូរ៉េ​ខាង​ត្បូង​បាន​ជម្លៀស​ជន​ស៊ីវិល​នៅ​លើ​កោះ​ជាប់​ព្រំដែនចំនួន​​ពីរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ០៥ ខែមករា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំប្រហែល ២០០ គ្រាប់ ចូលទៅក្នុងសមុទ្រភាគនិរតីនៃប្រទេសកូរ៉េខាងជើង ចន្លោះពីម៉ោង ៩៖០០ ព្រឹក ដល់ម៉ោង ១១:០០ ព្រឹកថ្ងៃទី ៥ ខែមករា (ម៉ោងក្នុងស្រុក)។

គ្រាប់កាំភ្លើងធំបានធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ខាងជើងនៃខ្សែបន្ទាត់ព្រំដែនខាងជើង (NLL) ដែលជាព្រំដែនសមុទ្រជាក់ស្តែងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងក្រោមសន្ធិសញ្ញាយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងរវាងភាគីទាំងពីរ។ ការបាញ់កាំភ្លើងធំបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងទ័ពកូរ៉េខាងត្បូងបានប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយសហរដ្ឋអាមេរិក នៅជិតព្រំដែនជាមួយកូរ៉េខាងជើងដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ។

ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ កូរ៉េខាងត្បូងបានចេញបទបញ្ជាជម្លៀសប្រជាជននៅកោះព្រំដែនភាគខាងលិចចំនួនពីរគឺ Yeonpyeong និង Baengnyeong ហើយបានព្រមានថា ខ្លួននឹងចាត់វិធានការសមស្រប។

យោងតាមអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង មិនទាន់មានរបាយការណ៍អំពីការខូចខាតដែលបណ្តាលមកពីការបាញ់កាំភ្លើងធំនេះ ចំពោះប្រជាជននិងកងទ័ពកូរ៉េខាងត្បូងនោះទេ។ យោងតាមអាជ្ញាធរកូរ៉េខាងត្បូង កងទ័ពប្រទេសនេះគ្រោងនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះព្រំដែនភាគពាយ័ព្យក្នុងសមុទ្រលឿងនៅថ្ងៃថ្ងៃទី ៥ ខែមករា បន្ទាប់ពីការបាញ់កាំភ្លើងធំរបស់ប្រទេសកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ