ទិដ្ឋភាពនៃកម្មវិធីរត់ប្រណាំងបណ្ដាក់ "ឡើងជាមួយវៀតណាម"។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៦ តុលា ក្រោយរយៈពេល១០ថ្ងៃចាប់ផ្ដើមពីទីក្រុង Ha Long កម្មវិធីរត់ប្រណាំងបណ្ដាក់ “ឡើងជាមួយវៀតណាម” ដោយមានប្រវែងសរុប ចំនួន២០២០គីឡូម៉ែត្រ ដែលបានអគ្គក្រុមហ៊ុនភាគហ៊ុនស្រាបៀរ-ភេជ្ជៈ Sai Gon (SABECO) សហការជាមួយសហភាពសហព័ន្ធពលករ វៀតណាម រៀបចំឡើងនោះ បានបិទបញ្ចប់នៅឧទ្យាន Luu Huu Phuoc ទីក្រុង Can Tho។ កម្មវិធីនេះត្រូវបានអនុវត្តសំដៅបង្កើតមូលនិធិជួយឧបត្ថម្ភដល់ ពលករដែលរងផលប៉ះពាល់ដោយសារជម្ងឺ Covid-19។ ក្នុងដំណើររត់ឆ្លង កាត់តំបន់ភាគកណ្ដាល ដោយមើលឃើញការខូចខាតយ៉ាងធ្ងន់ធ្ងរដែល បណ្ដាលមកពីគ្រោះធម្មជាតិនោះ គណៈចាត់តាំងនិងអ្នកចូលរួមបានរៃ អង្គាសទឹកប្រាក់ប្រមាណ១ពាន់លានដុងដើម្បីជួយដល់ប្រជាជននៅតំបន់ភាគកណ្ដាល៕