កម្ពុជារៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យ

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី៩ វិច្ឆិកា នៅរាជធានីភ្នំពេញ
របស់កម្ពុជាបានប្រព្រឹត្ត ទៅពិធីមីទ្ទិញរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យ (ថ្ងៃទី៩ វិច្ឆិកា)។
កម្ពុជារៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យ - ảnh 1
ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ដាក់តម្រងផ្កានៅវិមានឯករាជ្យ។

(VOVworld) - នាព្រឹកថ្ងៃទី៩ វិច្ឆិកា នៅរាជធានីភ្នំពេញរបស់កម្ពុជាបានប្រព្រឹត្តទៅ
ពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យ (ថ្ងៃទី៩ វិច្ឆិកា)។ព្រះករុណា
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋសភា សម្ដេច ហេង សា
រឹន នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ
ព្រមទាំងមន្រ្តីជាន់ខ្ពស់យ៉ាងច្រើនកុះករនៃព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជ
រដ្ឋាភិបាល អង្គទូតប្រចាំនៅកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់បានចូលរួម
ពិធីនេះ។
នាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់អតីតព្រះ
មហាក្សត្រ នរោត្តម សីហនុ បានដណ្ដើមឯករាជ្យពីអណានិគមបារាំង ដែលបាន
កាន់កាប់ដែនដីកម្ពុជាតាំងពីឆ្នាំ១៨៦៣។ក្នុងប៉ុន្មានឆ្នាំជិតៗនេះ រាជរដ្ឋាភិបាល
កម្ពុជារបស់គណៈបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិនិងប្រជាជនទទួល
បានសមិទ្ធិផលសេដ្ឋកិច្ច នយោបាយគួរឲ្យកត់សំគាល់។ពីប្រទេសមួយខ្វះស្បៀង
អាហារក្នុងប៉ុន្មានឆ្នាំដើមទសវត្សរ៍ទី៨០នៃសតវត្សមុន នាបច្ចុប្បន្នកម្ពុជា ជា
ប្រទេសមួយក្នុងចំណោមប្រទេសនាំចេញស្រូវអង្ករធំបំផុតលើពិភពលោក។
នាព្រឹកថ្ងៃដដែល សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមន៍មិត្តភាពវៀតណាម-
កម្ពុជាទីក្រុងហូជីមិញក៏បានរៀបចំពិធីរំលឹកខួបលើកទី៦២ទិវាឯករាជ្យរបស់កម្ពុជា
ផងដែរ៕

ប្រតិកម្មទៅវិញ