សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើងក្រោយពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ASEM (ASEM SOM) តាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ កក្កដា ក្រោមអធិបតីភាពលោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ ស៊ីផាន់ណា បានសម្ដែងនូវអំណរគុណដ៏ស្មោះសរចំពោះប្រទេសដៃគូ ASEM ទាំងអស់ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣។ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំទាំងផ្នែកខ្លឹមសារនិងភស្តុភាដើម្បីធានាឲ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំនេះដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ប៉ុន្តែ ដោយសារផលប៉ះពាល់បង្កឡើងដោយជម្ងឺ Covid-19 តំណាងចូលរួមកិច្ចប្រជុំ ASEM SOM គ្រប់រូបបានឯកភាពសម្ដែងនូវការយោគដល់និងគាំទ្រចំពោះសំណើររបស់កម្ពុជាស្ដីពីការលើកពេលកិច្ចប្រជុំកំពូល ASEM លើកទី១៣នេះទៅរៀបចំនាពាក់កណ្ដាលឆ្នាំ២០២១៕