ក្នុងខែមករាឆ្នាំ ២០២២​ ការនាំចេញសម្រេច​បាន​ ២៩ពាន់លានដុល្លារ កើនឡើង ១,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

Chia sẻ
(VOVWORLD) - តម្លៃប្រាក់នាំចេញរបស់វៀតណាមក្នុងខែមករាឆ្នាំ២០២២ បានកើនឡើង ១,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះ មានមុខទំនិញចំនួន៧ សម្រេចបានប្រាក់ចំណូលពីការនាំចេញលើសពី ១ពាន់លានដុល្លារអាមេរិក ស្រូបយក ៦៣,៣% នៃទំហំនាំចេញសរុប។
ក្នុងខែមករាឆ្នាំ ២០២២​ ការនាំចេញសម្រេច​បាន​ ២៩ពាន់លានដុល្លារ កើនឡើង ១,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន - ảnh 1ប្រភព៖ TTXVN

មានហេតុផលជាច្រើនដែលបាននាំមកនូវលទ្ធផលវិជ្ជមាននេះ រួមមានការកើនឡើងនៃតម្លៃលក់ កិច្ចសន្យាជាច្រើនត្រូវបានចុះហត្ថលេខា និងការដឹកជញ្ជូនទំនិញកាន់តែច្រើនកំពុងបានប្រគល់-ទទួល។ ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ សហគ្រាសនាំចេញបានធ្វើផលិតកម្មយ៉ាងមមាញឹក ដើម្បីឆ្លើយតបការបញ្ជាទិញឲ្យទាន់ពេលវេលា។ ចាប់ពីការផលិតទំនិញស្ងួត រហូតដល់ជលផល ឬគ្រឿងសង្ហារិម តែងតែមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍។ លោក Nguyen Manh Ha នាយកក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Nam Dinh Vu ទីក្រុង Hai Phong បានឲ្យដឹងថា បរិមាណទំនិញនិងចំនួនជើងនាវាបានកើនឡើងនាប៉ុន្មានថ្ងៃដំបូងនៃនិទាឃរដូវ។ ប្រព័ន្ធស្ពានផែចំនួន ៥ ត្រូវបានដាក់ឲ្យដំណើរការយ៉ាងពេញលេញ ជាមួយបរិមាណកុងតែណឺឆ្លងដែនចំនួន ១០,០០០ Teu ក្នុងថ្ងៃដំបូងនៃនិទាឃរដូវ ស្មើនឹងទំនិញប្រហែល ១៥០តោន៕

ប្រតិកម្មទៅវិញ