កាត់បន្ថយពន្ធលើតម្លៃបន្ថែម៖ ជំរុញតម្រូវការប្រើប្រាស់ ត្រៀមសន្ទុះសម្រាប់កំណើន

Chia sẻ
(VOVWORLD) - ការបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី ១០% មកត្រឹម ៨% គឺជាប្រធានបទត្រូវបានសមាជិកសភាចាប់អារម្មណ៍វគ្គប្រជុំដំបូងនៃរដ្ឋសភា ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា។  

យោងតាមការវាយតម្លៃរបស់គណៈប្រតិភូ នេះជាដំណោះស្រាយចាំបាច់ រួមចំណែកកាត់បន្ថយតម្លៃផលិតផល ជំរុញតម្រូវការប្រើប្រាស់ ជំរុញផលិតកម្ម បង្កើតការងារសម្រាប់កម្មករ អាស្រ័យហេតុនេះជួយស្តារសេដ្ឋកិច្ចនិងការពារសន្តិសុខសង្គម។

មតិសាធារណៈវាយតម្លៃថា ការកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី ១០% ចុះត្រឹម ៨% នឹងជំរុញការប្រើប្រាស់នៅក្នុងទីផ្សារក្នុងប្រទេសដែលមានទំហំប្រជាជន ១០០ លាននាក់ បង្កើតកម្លាំងជំរុញឱ្យអាជីវកម្មស្តារឡើងវិញ និងទទួលបានសន្ទុះផលិតកម្មនៅ បច្ចុប្បន្ន និងក្នុងឆ្នាំខាងមុខ។ នេះជាដំណោះស្រាយក្នុងការបង្កើតនិងរក្សាប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ថវិការដ្ឋ។

អនុបណ្ឌិត Vu Xuan Truong សាស្ត្រាចារ្យ ជំនាញម៉ាក់យីហោ ដេប៉ាឌឺម៉ង់ទីផ្សារ នៃសកលវិទ្យាល័យពាណិជ្ជកម្ម បានវាយតម្លៃថា៖ “ការកាត់បន្ថយពន្ធលើតម្លៃបន្ថែមដល់ ៨% នឹងរួមចំណែកជំរុញផលិតកម្មសម្រាប់អាជីវកម្ម ដែលជាកត្តាផ្គត់ផ្គង់។ កត្តាទីពីរគឺច្បាស់ណាស់ថា នៅពេលដែលតម្លៃធ្លាក់ចុះ អ្នកប្រើប្រាស់នឹងមានការលើកទឹកចិត្តកាន់តែប្រសើរឡើង។ អ្នកប្រើប្រាស់មានបំណងប្រាថ្នា ចង់ប្រើប្រាស់ផលិតផលច្រើនជាង តាមនោះ ពេលដែលផលិតផលត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារ អាជីវកម្ម និងអង្គការនានា នឹងមានតម្លៃសមរម្យ សក្តិសមនឹងហោប៉ៅរបស់អ្នកប្រើប្រាស់។ ជាពិសេស នេះគឺជាគោលនយោបាយដែលសមរម្យសម្រាប់បរិបទក្រោយជំងឺរាតត្បាត ដែលអ្នកប្រើប្រាស់ត្រូវតែរឹតបន្តឹងការចំណាយរបស់ខ្លួន និងយកចិត្តទុកដាក់ក្នុងការជ្រើសរើសផលិតផលដែលមានតម្លៃសមរម្យ”។

ប្រសិនបើត្រូវបានឆ្លងកាត់ ការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី ១០% ចុះត្រឹម ៨% អ្នកប្រើប្រាស់នឹងក្លាយជាអ្នកទទួលផលផ្ទាល់ពីគោលការណ៍នេះ៕

ប្រតិកម្មទៅវិញ