កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ នឹងទទួលបានកំណើន ៣,៨%

Chia sẻ
(VOVWORLD) - យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ ពឹងផ្អែកលើលទ្ធភាព នៃការគ្រប់គ្រងជំងឺរាតត្បាត មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។ 
កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ នឹងទទួលបានកំណើន ៣,៨% - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចត្រីមាសទី ២ និង ៦ ខែនៃឆ្នាំ រៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) 

ហើយកំណើនសេដ្ឋកិច្ ចរបស់ វៀតណាមក្នុងឆ្នាំ ២០២០ អាច ឈានដល់ ៣,៨%។ នេះគឺជាការព្យាករណ៍ដែលបាននាំចេញក្នុងរបាយការណ៍ ម៉ាក្រូសេដ្ឋ កិច្ចត្រីមាសទី ២ និងរយៈពេល ៦ ខែដើមឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) បានប្រកាស ថ្ងៃទី ២១ ខែកក្កដានៅទីក្រុងហាណូយ។ របាយការ ណ៍របស់ VEPR បានលើកត្រ ដែតថា វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតិច តួចលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅត្រីមាសទី ២ ឆ្នាំ ២០២០ ដោយសម្រេចបាន ០,៣៦%។ ជាមធ្យម ក្នុងអំឡុង ៦ ខែដើមឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ១,៨១% ហើយអតិផរណាជាមធ្យមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ស្ថិតក្នុងកម្រិត៤,១៩%។

យោងតាមការវាយតម្លៃរបស់ VEPR បានបង្ហាញច្បាស់ថា កត្តាដែលអាចជួយដល់កំណើនក្នុងរយៈពេលពេញមួយឆ្នាំ រួមមានការរំពឹងទុកលើទស្សនវិស័យសេដ្ឋកិច្ច ដោយសារការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងការការពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង IPA) នាំមកជូនផងដែរ។ ដោយនាំចេញគោលនយោបាយនាពេលខាងមុខនេះ បណ្ឌិត Nguyen Duc Thanh ប្រធានទីប្រឹក្សានៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោ បាយបានឲ្យដឹងថា៖ “យើងកំពុងប្រដេញតាមគោលនយោបាយសារពើពន្ធបើកទូលាយ ប៉ុន្តែ ក្នុងបរិបទបច្ចុប្បន្ន គួរតែឆ្លងកាត់ការបង្រួញគម្លាតប្រាក់ចំណូល ពោលគឺកាត់បន្ថយការចំណាយ ដែលកំពុងដាក់បន្ទុកដល់ប្រជាជននិងសហគ្រាស”៕

ប្រតិកម្មទៅវិញ