កំណើនរបស់វៀតណាមក្នុងឆ្នាំ២០១៩នឹងកើនឡើងជិតដល់កម្រិតខ្ពស់

Chia sẻ
(VOVWORLD) - ស្ថានភាពសេដ្ឋ កិច្ចសង្គមក្នុងខែសីហានិងក្នុងរយៈពេល៨ខែចាប់ពីដើមឆ្នាំមករបស់វៀតណាម បន្តមាននិន្នាការវិជ្ជមាន។ 
កំណើនរបស់វៀតណាមក្នុងឆ្នាំ២០១៩នឹងកើនឡើងជិតដល់កម្រិតខ្ពស់ - ảnh 1 រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung នៅសន្និសីទកាសែតរដ្ឋាភិបាល (រូបថត៖ Tuoitre)

  ថ្លែងនៅសន្និសីទការសែតរដ្ឋាភិបាលប្រចាំខែ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី៤ ខែកញ្ញា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បាននិយាយដល់សញ្ញាវិជ្ជមាននានានៃវិស័យសេដ្ឋកិច្ច ក្នុងខែសីហានិងក្នុងរយៈពេល៨ខែកន្លងទៅ។

តាមលោក Mai Tien Dung ថា ទោះបីជារង ផលប៉ះពាល់មិនងាយស្រួលនៃ សេដ្ឋកិច្ចសកលក្ដី ប៉ុន្តែអង្គការអន្តរជាតិជាច្រើននៅតែវាយតម្លៃយ៉ាងសកម្ម ចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៩។ ព្រមគ្នាជាមួយ ទស្សនៈនេះ សមាជិករដ្ឋាភិបាលផ្សេងៗបានឯកភាពវាយតម្លៃថា ស្ថានភាពសេដ្ឋ កិច្ចសង្គមក្នុងខែសីហានិងក្នុងរយៈពេល៨ខែចាប់ពីដើមឆ្នាំមករបស់វៀតណាម បន្តមាននិន្នាការវិជ្ជមាន។ ក្នុងនោះ វិស័យសេដ្ឋកិច្ចទាំងអស់សុទ្ធតែអភិវឌ្ឍប្រកប ដោយចីរភាព។ បរិយាកាសវិនិយោគធ្វើអាជីវកម្មបន្តត្រូវបានកែលម្អ ហើយ សមត្ថភាពប្រកួតប្រជែងជាតិក៏ត្រូវបានលើកកំពស់ផងដែរ។ រដ្ឋមន្រ្តីលោក Mai Tien Dung បានជម្រាបថា៖

“អាចអះអាងយ៉ាងមុតមាំថា កំណើនរបស់វៀតណាមក្នុងឆ្នាំនេះនឹងសម្រេច បានជិតដល់គោលដៅដែលរដ្ឋសភាដាក់ចេញពោលគឺកើនឡើងពី៦,៦ដល់ ៦,៨%។ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ជាមធ្យមក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩ បានកើន២,៥៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ នេះជា កម្រិតកំណើនជាមធ្យមក្នុងរយៈពេល៨ខែទាបបំផុតក្នុងរយៈ៣ឆ្នាំកន្លងមកនេះ។ ចំណូលថវិការដ្ឋសម្រេចបានកម្រិតខ្ពង់បង្គួរ ដែលបង្ហាញនូវកម្លាំងនៃសេដ្ឋកិច្ច វៀតណាម ជាពិសេសគឺចំណូលថវិកាមជ្ឈឹមបានកើនហួសផែនការក្នុងរយៈពេល ៣ឆ្នាំជាបន្តបន្ទាប់”។

ដើម្បីបន្តបង្កើនកម្លាំងសម្រាប់ខឿនសេដ្ឋកិច្ច បង្កើតយន្តការ ទាក់ទាញការវិនិយោគ នៅកិច្ចប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៤នាខែ តុលាខាងមុខ រដ្ឋាភិបាលនឹងដាក់ជូនគម្រោងច្បាប់វិនិយោគតាមយន្តការភាព ដៃគូរវាងរដ្ឋ-ឯកជន (PPP)។ ថ្លែងនៅសន្និសីទកាសែត អនុរដ្ឋមន្រ្តីក្រសួងផែន ការនិងវិនិយោគលោក Nguyen Duc Trung បានអោយដឹងថា៖

“នាពេលកន្លងទៅ គម្រោង PPP បានរួមចំណែកបំពេញប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដើម្បីបម្រើការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាតម្រូវការរបស់ប្រជាជន ផងដែរ។ ប៉ុន្តែ គម្រោង PPP នេះមិនទាន់មានកម្លាំងទាក់ទាញដ៏គ្រប់គ្រាន់ដើម្បី ចលនាការចូលរួមរបស់វិនិយោគិនបរទេសនៅឡើយ ហេតុដូច្នេះហើយ ក្នុង គម្រោងច្បាប់ PPP នឹងមានបទបញ្ញត្តិស្ដីពីយន្តការធានាដូចជាធានាការប្ដូររូបិយ ប័ណ្ណបរទេស ឬក៏ធានាយន្តការចែករំលែកហានិភ័យផងដែរ។ នេះជាយន្តការ ចាំបាច់ជាពិតប្រាកដដើម្បីទាក់ទាញវិនិយោគិន”៕

ប្រតិកម្មទៅវិញ