|
កំណត់វេលារៀបចំការចរចារជាបន្តស្តីពីបញ្ហានៅស៊ីរី (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅកាន់ទីក្រុង
Vienna របស់អូទ្រីសដើម្បីចូលរួមវង់ចរចារថ្មីបំផុតស្តីពីជំលោះនៅស៊ីរី នាថ្ងៃទី
១៤ វិច្ឆិកា ខាងមុខ។ ប៉ុន្តែ តំណាងនៃរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក
Bashar al Assad ក៏ដូចជាតំណាងនៃភាគីប្រឆាំងគ្រោងនឹងមិនចូលរួមវាង់ ចរចារ
លើកនេះទេ។ គ្រាន់តែមានរុស្សអ៊ីរ៉ង់អារ៉ាប់ប៊ីសាអ៊ូឌីតនិងទួរគីនឹងចូលរួមវង់ចរ
ចារពោលខាងលើប៉ុណ្ណោះ។ ទាក់ទិនដល់ព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេស
រុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំគប្បីប្រមូលផ្តុំទៅលើការ
រៀបចំបញ្ជីឈ្មោះរបស់បណ្ដាអង្គការភេរវកម្មនិងភាគីប្រឆាំងជំនួសការទាមទា
ឲ្យ លោក Bashar al Assad លាលែងពីដំណែង។ នេះក៏ជាទស្សនៈរបស់អ៊ីរ៉ង់
ក្នុងពេលចូលរួមវង់ចរចារលើកនេះដែរ៕