កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុនឹងចូលជាធរមានជាផ្លូវការចាប់ពីខែវិច្ចិកាខាងមុខ

Chia sẻ
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-
moon នាថ្ងៃទី៥ តុលា ប្រកាសថា កិច្ចព្រមព្រៀងប៉ារីស
ស្ដីអំពីបម្រែបម្រួលអាកាសធាតុនឹងឆ្លងដំណាក់កាល
ត្រៀមរៀបចំទីពីរនិងចុងក្រោយមុននឹងចូលជាធរមាន
ជាផ្លូវការចាប់ពីថ្ងៃទី៤ វិច្ចិកាខាងមុខ។
កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុនឹងចូលជាធរមានជាផ្លូវការចាប់ពីខែវិច្ចិកាខាងមុខ - ảnh 1
ថ្នាក់ដឹកនាំពិភពលោកមួយចំនួនថតរូបអនុស្សាវរីយ៍នៅសន្និសីទកំពូលអំពីបម្រែបម្រួលអាកាសធាតុលើកទី២១ (COP ២១) នៅទីក្រុងប៉ារីស (រូបថត៖AFP/TTXVN)

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី៥ តុលា
ប្រកាសថា កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុនឹងឆ្លងដំណាក់
កាលត្រៀមរៀបចំទីពីរនិងចុងក្រោយមុននឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី៤
វិច្ចិកាខាងមុខ។លោកអគ្គលេខាធិការបានអបអរសាទរដល់ប្រទេសនានាដែលបាន
ចុះហត្ថលេខាលើឯកសារនេះ ព្រមទាំងដាស់តឿនពួកគេជំរុញដំណើរការអនុម័ត
ក្នុងប្រទេសយ៉ាងឆាប់បំផុតដែលអាចធ្វើបាន​មុននឹងសន្និសីទលើកទី២២ក្របខ័ណ្ឌ
របស់អ.ស.បស្ដីអំពីបម្រែបម្រួលអាកាសធាតុ (COP២២) គ្រោងនឹងប្រព្រឹត្តទៅចាប់
ពីថ្ងៃទី៧ដល់ថ្ងៃទី១៨ វិច្ចិកានៅប្រទេសម៉ារ៉ុក។
ក្នុងពេលនោះ ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃដដែលបាន
សំដែងក្ដីសប្បាយរីករាយចំពោះមុខព័ត៌មានថា កិច្ចព្រមព្រៀងប៉ារីសនឹងចូលជា
ធរមានចាប់ពីថ្ងៃទី៤ វិច្ចិកាខាងមុខ។ថ្លែងមតិនៅសេតវិមាន លោក Obama បានឲ្យ
ដឹងថា កិច្ចព្រមព្រៀងប៉ារីសមិនអាចដោះស្រាយវិបត្តិអាកាសធាតុនាបច្ចុប្បន្នបាន
ទេ ប៉ុន្តែឯកសារនេះនឹងរួមចំណែកធ្វើឲ្យយឺតឬជៀសវាងនូវផលវិបាកធ្ងន់ធ្ងរ
បំផុត៕

ប្រតិកម្មទៅវិញ