កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងឱឡារិក

Chia sẻ
(VOVworld)- កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាង ឱឡារិកនាព្រឹកថ្ងៃទី២០តុលានៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន 

(VOVworld)- កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាង
 ឱឡារិកនាព្រឹកថ្ងៃទី២០តុលានៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន
 វត្តមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong ប្រធានរដ្ឋ
លោក Tran Dai Quang នាយកររដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan រួមទាំងអ្នកបដិវត្តន៍ជើងចាស់ច្រើនរូប តំណាងអង្គ
ទូតនានានិងអង្គការអន្តរជាតិមួយចំនួនទៀតផង។

កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងឱឡារិក - ảnh 1
កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងឱឡារិក


        អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan បានអំពាវនាវឲ្យជនរួមជាតិទូទាំងប្រទេសនិងនៅក្រៅប្រទេស បន្តការ ជួយ
ឧបត្ថម្ភប្រជាជននៅភាគកណ្តាលវៀតណាមជំនះពុះពារនូវផលវិបាកដោយសារ
 ភ្លៀងធ្លាក់និងទឹកជំនន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់
រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ អង្គការមហាជនក្នុងការកាត់បន្ថយការខូចខាតដែលបង្ក
ឡើង ដោយគ្រោះមហន្តរាយធម្មជាតិនាប៉ុន្មានថ្ងៃកន្លងទៅនៅភាគកណ្តាល។

        ស្តីពីខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi
Kim Ngan បានឲ្យដឹងថា រដ្ឋសភានឹងពិនិត្យអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន
ចេញសេចក្តីសម្រេចចិត្តនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន១២ ដែលក្នុង
 នោះមានច្បាប់និងសេចក្តីសម្រេចសំខាន់ៗមួយចំនួន។ រដ្ឋសភាក៏បានពិនិត្យរបាយ
 ការណ៍ ស្តីពី ការវាយតម្លៃលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិ
ការ​រដ្ឋឆ្នាំ២០១៦ ចេញសេចក្តីសម្រេចនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គម្រោង
ថវិការ រដ្ឋនិងការបែងចែកថវិការមជ្ឈឹមសម្រាប់ឆ្នាំ២០១៧ រួមទាំងពិនិត្យលើផែនការ
មួយ ចំនួនទៀត។ អង្គប្រជុំនឹងផ្ទៀងស្តាប់ បូកសរុបមតិយោបល់និងសំណើររបស់
អ្ន​កបោះ ឆ្នោតនិងប្រជាជនទូទាំងប្រទេស រួមទាំងអនុវត្តការសួរដេញដោលសម្រាប់
សមាជិក រដ្ឋាភិបាលផងដែរ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានសង្កត់ធ្ងន់ ថា៖

        “កិច្ចប្រជុំលើកទី២នេះមានបន្ទុកការងារច្រើននិងមានខ្លឹមសារសំខាន់ៗ។ ខ្ញុំស្នើ
 ឲ្យសមាជិក សមាជិការសភាលើកកំពស់ការទទួលខុសត្រូវ ពង្រីកសាមគ្គីនិងបញ្ញា
ស្មារតី ប្រមូលផ្តុំស្រាវជ្រាវ ពិភាគ្សាដោយប្រជាធិបតេយ្យ ផ្តល់មតិមានគុណភាព
រួមចំណែក ឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រ
ជាជន”។

        ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជូន
 របាយការណ៍ស្តីពីផែនការសេដ្ឋកិច្ចសង្គមឆ្នាំ២០១៦និងផែនការឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ