កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ សហរដ្ឋអាមេរិករិះគន់ប្រទេសចិនចំពោះការរារាំង ប្រទេសនានាក្នុងការទាក់ទងនឹងធនធានប្រេងឧស្ម័ននៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) -    នាថ្ងៃទី ៤ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក  Robert O’ Brien បានរិះគន់ថាប្រទេសចិនកំពុង គំរាមកំហែងនិងរារាំងដល់បណ្តាប្រទេសសមាជិកអាស៊ានស្តីពីការធ្វើសកម្មភាពស្របច្បាប់ក្នុងការធ្វើអាជីវកម្មធនធានប្រេងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់នៅ  សមុទ្រខាងកើត។
កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ សហរដ្ឋអាមេរិករិះគន់ប្រទេសចិនចំពោះការរារាំង ប្រទេសនានាក្នុងការទាក់ទងនឹងធនធានប្រេងឧស្ម័ននៅសមុទ្រខាងកើត - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក  Robert O’ Brien (TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី ៧ នៅទីក្រុងបាងកកប្រទេសថៃ លោក Robert O’ Brien  បានលើកច្បាស់ថា ប្រទេសចិនបានស្វែងរកវិធីនានាដើម្បីរារាំងបណ្តាប្រទេសជាសមាជិកអាស៊ានធ្វើអាជីវកម្មធនធាននៅលើសមុទ្រ និងការទាក់ទងនឹងធនធានប្រេងឧស្ម័នបម្រុងនៅសមុទ្រខាងកើតដោយមានទឹកប្រាក់ចំនួន ២,៥០០ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ