កិច្ចប្រជុំកំពូល G20៖ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ស្នើការធានាចំនួន ៣ ដើម្បីលុបបំបាត់ភាពក្រីក្រសកល

Chia sẻ

(VOVWORLD) - កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា តាមម៉ោងនៅមូលដ្ឋាន នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៤ បានបើកដោយប្រធានបទ "កសាង ពិភពលោកប្រកបដោយយុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព"។

ក្រោយពីការរៀបចំ ១៩ លើកមក កិច្ចប្រជុំកំពូល G20 ឆ្នាំនេះ មានចំនួនថ្នាក់ដឹកនាំ អញ្ជើញចូលរួមយ៉ាងច្រើនបំផុត រួមមានសមាជិក G20 ចំនួន ២១ ប្រទេសភ្ញៀវចំនួន ១៩ និងអង្គការអន្តរជាតិសំខាន់ៗចំនួន ១៥។
កិច្ចប្រជុំបានបើកជាមួយនឹងពិធីសម្ពោធសម្ព័ន្ធភាពសកលប្រឆាំងនឹងភាពក្រីក្រ និងសម័យពិភាក្សាស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ អញ្ជើញថ្លែងសុន្ទរកថាក្នុង សម័យពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងថា ការលុបបំបាត់ភាពក្រីក្រគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ ដែលជះឥទ្ធិពលដោយ ផ្ទាល់ទៅលើការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅទូទាំងពិភពលោក។
កិច្ចប្រជុំកំពូល G20៖ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ស្នើការធានាចំនួន ៣ ដើម្បីលុបបំបាត់ភាពក្រីក្រសកល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមសម័យពិភាក្សាស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានរំលេចនូវសមិទ្ធិផលរបស់វៀតណាម ដូចគំរូជោគ ជ័យមួយក្នុងការលុបបំបាត់ភាពអស់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។ ពីប្រទេសក្រីក្រ ដើរថយក្រោយ រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម និងការហ៊ុមព័ទ្ធ វៀត ណាមបានសម្រេចការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ១០ ឆ្នាំមុនកាលកំណត់; ក្នុងនោះអត្រាភាពក្រីក្របានថយចុះពីជាង ៥៨% នៅ ដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅត្រឹមប្រហែល ១,៩% ក្នុងឆ្នាំ ២០២៤។ វៀតណាម បានឈានឡើងក្លាយជាប្រទេសនាំចេញកសិផលឈានមុខគេរបស់ពិភពលោក ជា ពិសេសស្រូវអង្ករ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងលុបបំបាត់ផ្ទះ បណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទាំងអស់នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ដោយ សម្រេចមុនកាលកំណត់ ៥ ឆ្នាំបើធៀបនឹងគោលដៅដែលបានដាក់ចេញ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកមេរៀនចំនួនចំនួនបី ពីបទពិសោធន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានស្នើសុំការធានាជាយុទ្ធសាស្ត្រចំនួនបី សម្រាប់ការលុបបំបាត់ភាព ក្រីក្រនៅទូទាំងពិភពលោកផងដែរ។ ទីមួយ ការធានានូវសន្តិភាព ស្ថិរភាព និងកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ គឺជាលក្ខខណ្ឌចម្បងសម្រាប់ការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ទីពីរ ការធានាប្រព័ន្ធកសិកម្ម និងស្បៀង អាហារពិភពលោកឲ្យមានប្រសិទ្ធភាព ស្ថិរភាព សម្របខ្លួន ហើយមានភាពធន់នឹង ការប្រែប្រួលអាកាសធាតុ គឺជាមូលដ្ឋានគ្រឹះរយៈពេលវែង។ ទី៣ ការធានាការវិនិ យោគលើមនុស្ស ដោយយកការអប់រំ បណ្តុះបណ្តាល និងសុខុមាលភាពសង្គម គឺជាភារកិច្ចដ៏សំខាន់ក្នុងការកសាងសង្គមប្រកបដោយសុខដុមរមនា បរិយាប័ន្ន និងនិរន្តរភាព។
នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញា ជំរុញពហុភាគីនិយម សាមគ្គីភាពអន្តរជាតិយ៉ាងជិតស្និទ្ធ ហើយរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោក មួយដោយគ្មានភាពក្រីក្ររយៈពេលវែង។ វៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែក បទពិសោធន៍ និងសម្របសម្រួលជាមួយប្រទេសផ្សេងៗ ដើម្បីអនុវត្តន៍កម្មវិធីខាងត្បូង - ខាងត្បូង និងត្រីភាគីអំពីការធានាសន្តិសុខស្បៀងអាហារ និងការប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រសកល។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បាន អញ្ជើញចូលរួមសម័យពិភាក្សា “កំណែទម្រង់ស្ថាប័នអភិបាលកិច្ចសកល”៕

ប្រតិកម្មទៅវិញ