កិច្ចចរចាសន្តិភាព​ផ្ទៃក្នុង​អាហ្វហ្គានីស្ថាន​ត្រូវបានកំណត់​ពេលវេលាជាផ្លូវការ

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសកាតានាថ្ងៃទី ១០ ខែកញ្ញា បានប្រកាសថា ប្រទេសមជ្ឈឹមបូព៌ានេះនឹងចាប់ផ្ដើមរៀបចំកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន និងកម្លាំង តាលីបង់ចាប់ពីថ្ងៃទី ១២ ខែកញ្ញា។ 
កិច្ចចរចាសន្តិភាព​ផ្ទៃក្នុង​អាហ្វហ្គានីស្ថាន​ត្រូវបានកំណត់​ពេលវេលាជាផ្លូវការ - ảnh 1 អ្នកទោសតាលីបង់បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ Pul-e-Charkhi (រូបថត៖ AFP / TTXVN)

សេចក្ដីប្រកាសនេះ ត្រូវបាននាំចេញ បន្ទាប់ពីមានព័ត៌មានដែលថា មាន អ្នកទោសចំនួន ៦ នាក់ ដែលតាលីបង់បានព្យាយាមរកវិធីដោះលែង ត្រូវបានចាកចេញពីរដ្ឋធានីកាប៊ុល តាមជើងហោះហើរទៅកាន់ទីក្រុង ដូហា នៃប្រទេសកាតានៅយប់ថ្ងៃទី ១០ ខែកញ្ញា ដោយបើកផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពដែលត្រូវបានរង់ចាំជាយូរណាស់មកហើយ។ នាថ្ងៃដដែល តាលីបង់ក៏បានបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចចាប់ផ្ដើមកិច្ចចរចាដែលបានពន្យាពេលជាយូរមកហើយ ជាមួយក្រុមអ្នកចរចា គាំទ្រដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននាថ្ងៃទី ១២ ខែកញ្ញានៅប្រទេសកាតាផងដែរ៕

ប្រតិកម្មទៅវិញ