កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ

Theo VOV -
Chia sẻ
Vovworld-កំលាំងប្រដាប់អាវុធខែមរៈភូមិន្ទត្រៀមខ្លួនជាស្រេច​ការ​ពារ​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រប្រសិនបើភាគីប្រឆាំងរៀបចំធ្វើបាតុកម្មមិនស្រប​ច្បាប់។

កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ - ảnh 1
កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ (VOV)



        Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​លោក
​ទៀបាញ់​​បានប្រកាសថា កំលាំងប្រដាប់អាវុធខែមរៈភូមិន្ទត្រៀមខ្លួនជាស្រេច​
ការ​ពារ​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រប្រសិនបើភាគីប្រឆាំងរៀបចំធ្វើបាតុកម្ម
មិនស្រប​ច្បាប់។

        ថ្លែងមតិនៅរាជធានីភ្នំពេញនាថ្ងៃទី២៦កញ្ញា លោកទៀបាញ់បានអះអាងថា​
ការ​ធ្វើ​បាតុកម្មលើទូទាំងប្រទេសរឺការប្រមូលផ្ដុំមនុស្សជាច្រើននៅភ្នំពេញត្រូវ
បានរៀបចំក្នុង​ក្របខ័ណ្ឌច្បាប់។ សេចក្តីប្រកាសពោលខាងលើត្រូវបានលោក
ទៀបាញ់​នាំចេញមួយថ្ងៃ​ក្រោយពេលប្រធានគណបក្ស CNRP និងជាប្រធានភាគី
ប្រឆាំង​លោក​​សមរង្សីអះអាង​ថា ភាគីប្រឆាំងនឹងរៀបចំបាតុកម្មទូទាំងប្រទេស
ដើម្បី​ប្រឆាំង​ជំទាស់រដ្ឋអំណាចថ្មី។ ក៏​ប៉ុន្តែ​ក្រោយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់
CNRP នាថ្ងៃទី២៦កញ្ញាកន្លងមក លោក​សមរង្សី​បាន​ថ្លែងថា​ គណបក្សរបស់លោក
នឹង​ស្វែងរក​វិធានការតភ្ជាប់ឡើងវិញ​ការ​ចរចារ​ជាមួយគណបក្សប្រជាជនកម្ពុជា
(CPP) កាន់អំណាច ទន្ទឹមនឹងនោះមិនលើក​លែង​លទ្ធភាព CNRP នឹងចូលរួម​រដ្ឋសភានីតិកាលទី៥ឡើយ។

        ក្រោយកិច្ចប្រជុំរដ្ឋសភាកម្ពុជានាថ្ងៃទី២៣កញ្ញា នាយករដ្ឋមន្ត្រីហ៊ុនសែន
បាន​ប្រកាសថា នៅតែបើកទ្វាដើម្បីតភ្ជាប់ឡើងវិញការចរចារជាមួយភាគីប្រឆាំង៕

ប្រតិកម្មទៅវិញ