កុមារស៊ីរីដែលភៀសខ្លួនដោយការរញ្ជួយដីទៅជ្រកកោននៅជំរំជនភៀសខ្លួនក្នុងក្រុង Jableh កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ AFP/VNA |
នាថ្ងៃទី ២២ កុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អង្គការនេះកំពុងឆ្លៀតយកពេលវេលា ផ្អាកការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរីជាបណ្ដោះអាសន្ន ដើម្បីបញ្ជូនសំភារៈ និងឧបករណ៍សុខាភិបាលចាំបាច់នានាដល់ប្រទេស ដែលកំពុងរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Gaziantep ភាគខាងត្បូងទួរគី ក្រោយពីវិលត្រឡប់ពីភាគខាងជើងស៊ីរី នាយកតំបន់មេឌីទែរ៉ាណេខាងកើតរបស់ WHO លោក Rick Brennan បានចែករំលែកថា៖ WHO បានចាប់ផ្តើមបញ្ជាទិញ សំភារៈ និងឧបករណ៍ ព្រមទាំងរួមសហការជាមួយបណ្ដាប្រទេសដៃគូរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្លៀតយកពេលវេលានេះ។ ថ្នាំឱសថ វ៉ាក់សាំង និងឧបករណ៍សំខាន់ៗដូចជាម៉ាស៊ីនថតកាំរស្មីអ៊ិច និងឧបករណ៍វះកាត់ សុទ្ធតែជារបស់ចាំបាច់ក្នុងបរិបទបច្ចុប្បន្ន។
យោងតាម WHO បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ កាលពីថ្ងៃទី ៦ ខែកុម្ភៈ បានឆក់យកអាយុជីវិតមនុស្សជាង ៤២ ០០០ នាក់នៅទួរគី និងជាង ៣ ៦០០ នាក់នៅស៊ីរី ក៏ដូចជាបណ្ដាលឲ្យមនុស្សជាង ១២៥ ០០០ នាក់ត្រូវរងរបួស។
យោងតាមការធ្វើស្ថិតិរបស់ WHO បានឲ្យដឹងថា មន្ទីរពេទ្យចំនួន ៧ និងមណ្ឌលសុខាភិបាលចំនួន ១៤៥ នៅស៊ីរីត្រូវបានខូចខាត ហើយភាគច្រើនស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសនេះផងដែរ៕