|
WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦ |
(VOV)_ធនាគារពិភពលោក (WB) នាថ្ងៃទី៧ មិថុនា បានបញ្ចុះកំរិតព្យាករណ៍
អំពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៦ ពីកំរិត២,៩% ដែលបានប្រកាសនាខែ
មករាកន្លងទៅចុះនៅត្រឹមតែ២,៤%ប៉ុណ្ណោះ ។ របាយការណ៍៖យថាទស្សន៍សេដ្ឋកិច្ច
សកល ដែលទើបនឹងបានប្រកាសនេះ បានសរអោយឃើញថា៖ កំណើនសេដ្ឋកិច្ចយឹត
យាវរបស់ប្រទេសធំៗ បានរាំងស្កាត់ប្រទេសទាំងឡាយអភិវឌ្ឍន៍។
របាយការណ៍របស់ WB ក៏បានអោយដឹងដែរថា៖ ក្នុងចំណោមខឿនសេដ្ឋកិច្ចធំ
ៗ ល្បឿនកំណើនរបស់ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកគឺអាមេរិក នឹងទទួលបានតែ១,៩% ប៉ុណ្ណោះក្នុងឆ្នាំ ២០១៦ ថយចុះ០,៨% បើប្រៀបនឹងការព្យាករណ៍មុន
នេះ។ ចិនមានល្បឿនកំណើនប្រមាណ ៦,៧% ប៉ុន្តែ WB ព្យាករណ៍ថា៖ ខឿនសេដ្ឋកិច្ច
ធំទី២លើពិភពលោកនេះ នឹងថយចុះនាឆ្នាំ ២០១៨ដោយមានអត្រាកំណើនចំនួន
៦,៣% តែប៉ុណ្ណោះ៕