UNCTAD ព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២១

Chia sẻ
(VOVWORLD) -  សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២១ រំពឹងថាអាចកើនឡើង ៤,៧% ដោយសារការស្តារឡើងវិញយ៉ាងរឹងមាំហួសពីការព្យាករណ៍នៅសហរដ្ឋអាមេរិក។ នេះជាការវាយតម្លៃ ដែលត្រូវបានសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ធ្វើឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី ១៨ ខែមីនា។
UNCTAD ព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២១ - ảnh 1ហាង JCPenney នៅផ្សារ Columbia Mall ក្នុង Bloomsburg រដ្ឋ Pennsylvania សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

នៅក្នុងរបាយការណ៍ដែលចេញផ្សាយ នាខែកញ្ញាឆ្នាំ ២០២០ អង្គការ UNCTAD បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងសម្រេចបាន ៤,៣%។

យោងតាមអង្គការនេះ ការកែតម្រូវនៃការព្យាករណ៍នេះ គឺដោយសារតែ ការរំពឹងទុកនូវសន្ទស្សន៍ចំណាយរបស់អតិថិជនអាមេរិក កើនឡើងដោយសារតែវឌ្ឍនភាពនៃកម្មវិធីចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ និងកញ្ចប់ជម្រុញសេដ្ឋកិច្ចធំសម្បើមផងដែរ។

នៅក្នុងរបាយការណ៍ដែលមាន ២២ ទំព័រនាពេលថ្មីៗនេះ UNCTAD បានបញ្ជាក់ថា ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញបានចាប់    ផ្តើមនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថានឹងបន្តពេញមួយឆ្នាំ ២០២១ ថែមទៀត ទោះបីមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន ដោយសារអស្ថិរភាពនៃបញ្ហាជំងឺរាតត្បាត គោលនយោបាយ និងកិច្ចសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ