UAE បានបញ្ចប់ប្រកប​ដោយជោគជ័យនូវគម្រោងថាមពលនុយក្លេអ៊ែរដំបូងគេរបស់ពិភពអារ៉ាប់

Chia sẻ
(VOVWORLD) - អេមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃទី ៥ ខែកញ្ញា បានប្រកាសបញ្ចប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេរបស់ប្រទេសនេះ ហើយក៏ជាគម្រោងថាមពលនុយក្លេអ៊ែរដំបូងគេនៅក្នុងពិភពអារ៉ាប់ ដែលជាការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឈូងសមុទ្រដើម្បីការអភិវឌ្ឍអគ្គិសនីស្អាត។
UAE បានបញ្ចប់ប្រកប​ដោយជោគជ័យនូវគម្រោងថាមពលនុយក្លេអ៊ែរដំបូងគេរបស់ពិភពអារ៉ាប់ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរបារ៉ាកា។ ប្រភព៖ BBC

រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅ UAE និងពិភពអារ៉ាប់ត្រូវបានសាងសង់នៅរដ្ឋធានី Abu Dhabi ដែលមានឈ្មោះថា Barakah ។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយរ៉េអាក់ទ័រចំនួន ៤ ដែលមានទិន្នផលជាអតិបរមា ៤០ តេរ៉ាវ៉ាត់ម៉ោង (TW/h) ក្នុងមួយឆ្នាំ បំពេញបាន ១/៤ នៃតម្រូវការអគ្គិសនីរបស់ UAE ។ ប្រធានាធិបតីអារ៉ាប់រួម Mohamed bin Zayed Al Nahyan បានបញ្ជាក់ថា ការបង្ហើយរោងចក្រថាមពលនុយក្លេអ៊ែរ Barakah គឺជាជំហានដ៏មានអត្ថន័យក្នុងដំណើរការឆ្ពោះទៅរកការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យរបស់ប្រទេសនេះ។

យោងតាមទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) អាយុកាលរបស់រោងចក្រ Barakah គឺប្រហែល ៦០-៨០ ឆ្នាំ៕


ប្រតិកម្មទៅវិញ