(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA បានដក់ស្រង
ពាក្សសំដី របស់មន្ត្រីការពារស៊ីវិលអ៊ីរ៉ង់មួយនាក់បានឲ្យដឹងថា៖ Tehran បានវាយ កំទិចឧបាយកលថ្មីលើបណ្ដាញ Internet តម្រង់ទៅលើបណ្ដាមូលដ្ឋានឧសាហកម្ម របស់ប្រទេសនេះ នៅភាគខាងត្បូង ខេត្ត Hormuzgan ទន្ទឹមនឹងនោះ ចោទប្រកាន់
សត្រូវបន្តវាយប្រហាទៅលើហេដ្ឋារចណាសម្ព័ន្ធរបស់អ៊ីរ៉ង់ ដោយឥតឈប់ឈរ។ ប្រធានសាខាសភានៃអង្គការការពារអ៊ីរ៉ង់ប្រចាំនៅខេត្ត Hormuzgan លោក Ali Akbar
Akhavan បានឲ្យដឹងថាៈ រាល់ការវាយប្រហារតម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់
អ៊ីរ៉ង់ត្រូវបានវាយកំទិច។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars បានឲ្យដឹង
ថា៖ នាថ្ងៃដ៏ដែល អ៊ីរ៉ង់បានវាយកំទិចការវាយប្រហាលើបណ្ដាញ Internet មួយទៀត តម្រង់ទៅលើក្រសួងវប្បធម៌នៃប្រទេសនេះ ដែលមកពីទីក្រុង Dallas អាមេរិក៕