ការដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរការនេសាទនាំមកផលប្រយោជន៍ជាច្រើនដល់អាជ្ញាធរនិងអ្នកនេសាទ |
ដើម្បីធានាបាននូវវឌ្ឍនភាពនៃការដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរនាវានេសាទ ដោយអនុលោមតាមសេចក្តីសម្រេចចិត្ត លេខ ២៦/២០១៩ របស់រដ្ឋាភិបាលវៀតណាមនោះ ស្ថាប័នមានសមត្ថកិច្ចនិងម្ចាស់យានយន្តនៅខេត្ត Quang Ngai កំពុង “ប្រណាំង” យ៉ាងសកម្មជាមួយពេលវេលា ក្នុងការដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរនាវានេសាទ។
អ្នកនេសាទ Bui Nam ជាម្ចាស់ទូកនេសាទ QNg ៩៦៥៦២ ដែលមានពលានុភាព ៧០០ កម្លាំងសេះ (CV) នៅឃុំ An Vinh ស្រុក Ly Son បានអោយដឹងថា៖ “នាថ្ងៃទី ១ ខែមេសា នាវានេសាទទាំងអស់ដែលទៅឯនាយសមុទ្រត្រូវដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរនាវានេសាទ។ ការងារនេះធានាដល់អ្នកនេសាទនៅ ពេលនេសាទនៅឆ្នេរសមុទ្រ តែងតែបានរដ្ឋាភិបាលយកចិត្តទុកដាក់។ អត្ថប្រយោជន៍នៃឧបករណ៍ត្រួតពិនិត្យដំណើរនាវាគឺថាអ្នកនេសាទទៅនេសាទតាមនាយសមុទ្រ ប្រសិនបើម៉ាស៊ីនខូច ឬមានអ្វីៗកើតឡើង ពួកគេត្រូវទទួលបានការជួយឧបត្ថម្ភពីរដ្ឋ”។
បញ្ហាសំខាន់បំផុតគឺឧបករណ៍ត្រួតពិនិត្យនាវានឹងផ្តល់ព័ត៌មានដល់ភ្នាក់ងារគ្រប់គ្រងរដ្ឋថ្នាក់មជ្ឈិម និងតំបន់ដើម្បីត្រួតពិនិត្យនូវសកម្មភាពរបស់នាវានេសាទ៕