Moody’s៖ ខឿនសេដ្ឋកិច្ចវៀតណាមមានសក្ដានុភាពអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ Moody’s នាថ្ងៃទី១០ ខែ សីហា បានចេញការព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនប្រមាណ ៦,៤%ក្នុងមួយឆ្នាំក្នុងដំណាក់កាលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ អាស្រ័យដោយ ការប្រើប្រាស់ប្រភពពលករនិងប្រភពទុនកាន់តែប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ 

វៀតណាមនឹងមានកម្លាំងសេដ្ឋកិច្ច ល្បឿនកំណើននិងលទ្ធភាព ប្រកួតប្រជែងខ្ពស់ នាពេលដែលផ្លាស់ប្ដូរការអភិវឌ្ឍទៅជាវិស័យមានតំលៃបន្ថែម ខ្ពស់នានា។ Moody’s ក៏លើកកម្រិតចំណាត់ថ្នាក់ឥណទានរបស់វៀតណាមពី កម្រិត B1 ឡើង Ba3 ផងដែរ។

        តាម Moody’s ឲ្យដឹងថា ដោយមានដំណោះស្រាយដ៏សមស្របនាពេល កន្លងទៅ សេដ្ឋកិច្ចវៀតណាមបាននិងកំពុងមានការអភិវឌ្ឍដោយចីរភាពហើយ កំណើនសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អបើប្រៀបនឹងការរំពឹងទុក៕

ប្រតិកម្មទៅវិញ